ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវផឹកស៊ីសប្បាយជិះម៉ូតូបង្កសំឡេងរំខានពេលយប់ សមត្ថកិច្ចចាប់៥នាក់អប់រំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្ទាវតែងផឹកស៊ីសប្បាយជិះម៉ូតូ​ច្នៃបំពង់ស៊ីម៉ាំងបង្ក សំឡេងរំខានដល់ប្រជាពលរដ្ន​ទាំងយប់ទាំងថ្ងៃ ត្រូវបានសមត្ថកិច្ចឃាតខ្លួន យកមកអប់រំ និងណែនាំ​ ព្រមទាំងដោះបំពង់ស៊ីម៉ាំងចេញ ដែលជាការច្នៃខុសបច្ចេកទេស។

ហេតុការណ៍នេះបានកើតឡើងនៅ​ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាអំឡុងបុណ្យភ្ជុំបិណ្ឌរហូតមកដល់ថ្ងៃនេះ។

លោកវរសេនីយ៍ទោ ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានប្រាប់ថា ក្រុមក្មេងទំនើង៥នាក់ រួមនឹងម៉ូតូ៤គ្រឿងត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ទី១ ឈ្មោះ ចក់ ឡេង ភេទប្រុសអាយុ២២ឆ្នាំ ទី២ ឈ្មោះ ផុន ចាន់ អាយុ២១ ទី៣ ឈ្មោះ ពេញ ម៉ុញ អាយុ១៩ឆ្នាំ ទី៤ ឈ្មោះ ដូង ដឹក អាយុ១៩ឆ្នាំ និងទី៥ ឈ្មោះ សួន ធឿន អាយុ១៦ឆ្នាំ អ្នកទាំង៥នាក់នេះ រស់នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ក្រោយអប់រំ ណែនាំ និងដោះស៊ីម៉ាំងចេញរួចបានឲ្យក្មេងទាំងនោះត្រឡប់ទៅផ្ទះវិញ និងបានធ្វើកិច្ចសន្យា យ៉ាងច្បាស់លាស់ ថាកុំឲ្យកើតមានតទៅទៀត៕ ប៊ុន រិទ្ធី​


ចែករំលែក៖