ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នាប្រមាណ១០នាក់ បើកឆាកប្រយុទ្ធតតាំងគ្នាដោយដៃនឹងដៃ បង្កឲ្យមានការជ្រួលច្របល់ដល់អ្នកដំណើរតាមផ្លូវ ផ្អើលទាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនបាន៤នាក់នាំទៅប៉ុស្តិ៍នគរបាល។ ហេតុការណ៍នេះបានកើតឡើកាលពីម៉ោងជាង ១១ព្រឹក
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៦៣ កែង៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង៤នាក់នេះ ក្នុងចំណោមបក្ខពួកផ្សេងទៀត បានវាយតប់គ្នាបង្កភាពអណាធិបតេយ្យ ពេលកម្លាំងសមត្ថកិច្ចល្បាតឃើញ ឃាត់ខ្លួនបាន៤នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង ។
បន្ទាប់ពីសាកសួរក្រុមក្មេងស្ទាវទាំង២ក្រុមនេះ ទើបដឹងថាផ្តើមចេញពីការមានគុំនំ គុំគួននឹងគ្នា ហើយក៏អប់រំឲ្យអាណាព្យាបាលមកធានា ធ្វើកិច្ចសន្យា ឲ្យវិលត្រឡប់ទៅវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖