ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុម មានគ្នាជាង១០នាក់ វាយគ្នាផ្អើលពេញមុខក្លឹប DOS

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ២ក្រុមចេញមកពីក្លឹបDOS ស្រវឹងស្រារៀងៗខ្លួន ហើយប្រហែលរាំមើលមុខឌឺដាក់គ្នា វាយគ្នាពេញមុខក្លឹបបណ្តាលឲ្យរងរបួសបែកក្បាល២នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចក្លឹបDOS ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលគេមើលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងទំនើង២ក្រុម ក្នុងនោះមានមួយក្រុមប្រហែលជា៥នាក់ និងមួយក្រុមទៀតប្រហែលជា៥នាក់ ហើយពួកគេទាំងនោះ បានចូលទៅក្នុងក្លឹប DOS រាំលេងលុះពេល ដែលពួកគេទាំង២ក្រុមនោះចេញមកវិញ ក្នុងសភាពស្រវឹងស្រារៀងៗខ្លួនហើយ មិនដឹងថាពួកគេមានជម្លោះរឿងអីនោះទេ បានជាចេញមកមុខក្លឹប រួចក៏វាយគ្នាផ្អើលទៅដល់សមត្ថកិច្ចរួម និងអាវុធហត្ថ ខណ្ឌចំការមនចុះមកកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នាជាបន្តទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ខាងភាគីទាំងសងខាងរងរបួសដូចគ្នាម្នាក់បែកក្បាល និងម្នាក់ទៀតពកក្បាល ក្រោយសមត្ថកិច្ចគាត់យកភាគីទាំងសងខាងយកទៅប៉ុន្តែដើម្បីសម្រប់សម្រួលគ្នា ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងសុខចិត្តទៅពេទ្យព្យាបាលរបួសដោយខ្លួនឯងរៀងៗខ្លួន ដើម្បីបញ្ចប់រឿង ៕ ធឿនព្រែកជ័យ


ចែករំលែក៖