ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់បានឡើងលើផ្ទះគេលេងមួយភ្លេត ចុះមកវិញបាត់ចញ្ជៀនមាសគេ៣ជី ត្រូវបានម្ចាស់មាសចោទប្រកាន់និងចាប់ប្រគល់អោយសម្ថតិកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់រងការចោទប្រកាន់ថា លួចចិញ្ជៀនមាស៣ជី ត្រូវបានម្ចាស់មាសចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ព្រៃសយកមកសួរនាំ ។

ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ស្រ្តីដែលជាម្ចាស់មាសមានឈ្មោះមួង សុផល់ អាយុ៣៥ឆ្នាំ មុខរបរលក់ទិញសម្បកដប ស្នាក់នៅភូមិអន្គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកក្មេងស្រីរងការចោទប្រកាន់មានឈ្មោះវ៉ាង ស្រីណុច អាយុ១២ឆ្នាំ រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាឬស្សីសាញ់ ។

តាមសម្ដីម្ចាស់ដើមបណ្ដឹងមានឈ្មោះ សុផល បានប្រាប់អោយដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះឈ្មោះវ៉ាង ស្រីណុចបានឡើងទៅលើផ្ទះរបស់គាត់តែម្នាក់ ។

លុះដល់ម៉ោង៥ល្ងាចថ្ងៃដដែល ម្ចាស់មាសបានឡើងបានទៅមើលរបស់របរស្រាប់តែបាត់ចិញ្ចៀនមួយវង់ដែលមានតំលៃ៣ជី និងមានការសង្ស័យទៅលើក្មេងស្រីម្នាក់នោះតែម្ដង ។

លុះដល់ព្រឹកថ្ងៃទី២ ខែកុម្ភៈ រូបគាត់បានសួរនាំទៅលើក្មេងស្រីខាងលើ រូបគេក៏ឆ្លើយថា ពិតជាបានយកមែន ទើបរូបគាត់នាំយកទៅប្រគល់អោយសម្ថតិកិច្ចប៉ុស្តិ៍ព្រៃស។

នៅចំពោះមុខសមត្ថកិច្ចក្មេងស្រីម្នាក់នោះបានឆ្លើយថា បានយកមាសនោះពិតប្រាកដមែន តែពេលដែលសមត្ថកិច្ចសួរថា យកមាសយកទៅទុកនៅឯណា ក្មេងនោះបានឆ្លើយម្ដងថា បោះចូលក្នុងទឹក ម្ដងថានៅក្រោមខ្នើយ ម្ដងទៀតថាយកទៅអោយម្ដាយធ្វើអោយសមត្ថកិច្ចប៉ុស្តិ៍ព្រៃសវិញមុខព្រោះតែក្មេងម្នាក់នេះ ។

ក្រោយពីដោះស្រាយជាច្រើនម៉ោង ទើបស្ត្រីជាម្ចាស់មាសបានអោយខាងម្ដាយក្មេងស្រីសងតែ150ដុលារជាកិច្ចបញ្ចប់រឿងនៅប៉ុស្តិ៍ព្រៃស៕ ភារ៉ា ដង្កោ

4 3 1 9 7


ចែករំលែក៖