ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលាម្នាក់ជិះកង់ទៅរៀនត្រូវត្រាក់ទ័រដឹកពោតកិនស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់ ជិះកង់ទៅរៀនត្រូវត្រាក់ទ័រដឹកពោតកិនស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក​ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ B ត្រង់ចំណុចក្រុមទី៨ ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចសណ្ដាប់ធ្នាប់ស្រុកសំពៅលូនបានប្រាប់ថា មុនកើតហេតុមានត្រាក់ទ័រម៉ាកហ្វូតមួយគ្រឿង មានចាប់រ៉ៃមុខ ក្រោយដឹកពោតគ្មានស្លាកលេខ ពណ៌ខៀវ អ្នកបើកបរឈ្មោះ ម៉ាច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅបណ្ដោះអាសន្នភូមិតំណាក់ខ្សាន្ត ឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកត្រាក់ទ័រដឹកពោតចេញពីផ្ទះយកមកលក់នៅស្រុកសំពៅលូន តាមបណ្ដោយផ្លូវជាតិលេខ៥៧B ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុខាងលើ បានបុកក្មេងសិស្សសាលាម្នាក់មានឈ្មោះ ម៉ាន់ មករ៉ា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុចំពីក្រោយដែលក្មេងរងគ្រោះកំពុងជិះកង់ក្នុងដំណើរស្របទិសជាមួយត្រាក់ទ័រស្លាប់តែម្ដង។

ក្រោយកើតហេតុ កម្លាំងផ្នែកចរាចរណ៍បានចុះដល់កន្លែងកើតហេតុ វាស់វែង និងប្រគល់សពទៅឲ្យឪពុកម្ដាយក្មេងធ្វើបុណ្យតាមប្រពៃណី។

ចំណែកសម្ភារទាំងពីរគ្រឿងយកទៅរក្សាទុកងធិការដ្ឋានស្រុកសំពៅលូន។

ចំពោះអ្នកបើកបរត្រាក់ទ័រ បានរត់គេចខ្លួនបាត់ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ តែពេលនេះសមត្ថកិច្ចស្រុកសំពៅលូនកំពុងតែស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់។

សួមបញ្ជាក់ថា ជំពោះត្រាក់ទ័រដឹកពោតនៅក្នុងស្រុកសំពៅលូនខេត្តបាត់់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ភាគច្រើន បានដឹកសំពីងសំពោងពីមុខ ក៏ដូចផ្នែកខាងក្រោយមើលផ្លូវមិនឃើញ រួមទាំងត្រាក់ទ័របង្កផងដែរ កត្តាទាំងនេះហើយដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក្មេងស្រីរងគ្រោះជាសិស្សសាលាតែម្ដង ៕ វណ្ណា


ចែករំលែក៖