ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុជិត២ខួបម្នាក់ លង់ទឹកស្រះខាងក្រោយផ្ទះ ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុជិត២ខួបម្នាក់ ត្រូវបានក្រុមគ្រួសារស្រែក ទ្រហ៊ោយំ និងហៅអ្នកភូមីនាំគ្នាជួយ សង្គ្រោះលើកចេញពីទឹកស្រះធ្វើ ចលនាដៃជើង ប៉ុន្តែអកុសលអការធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសោកសង្រេងបំផុត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច នៅចំណុចភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងស្រីដែលរងគ្រោះមាន ឈ្មោះ ពៅ សុខស្រីនូ អាយុ១ខួប៩ខែ រស់បានក្នុងភូមិ ឃុំ កើតហេតុខាងលើ ជាមួយឪពុកម្ដាយ ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញម្ដាយ បានពកូនស្រីដើលេងជុំវិញផ្ទះ ដោយប្រឡែងគ្នាយ៉ាងសប្បាយក្រោយមកក៏ដាក់កូនទៅលើដី ខាងមុខផ្ទះ ដើម្បីធ្វើកិច្ចការផ្ទះដាំស្លរប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើល ពីម្ដាយស្រែកទ្រហ៊ោយំ និងហៅអ្នកភូមីនាំគ្នាជួយ សង្គ្រោះលើកចេញពីទឹកស្រះ នៅខាងក្រោយផ្ទះចម្ងាយ ប្រមាណ៦ម៉ែត្រ ដាក់លើគោក ធ្វើចលនាដៃជើង ប៉ុន្តែអកុសលអាការះធ្ងន់ធ្ងរ ពេកក៏ដាច់ខ្យល់ស្លាប់គួរឲ្យសោកសង្រេងបំផុត ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានប្រគល់សពក្មេងស្រីទៅឲ្យ ក្រុមគ្រួសារយកមកធ្វើបុណ្យ ទាំងក្ដុកក្ដួលបំផុត ខណៈសមត្ថកិច្ចបានបញ្ជាក់ថានេះជាកំហុសរបស់ឪពុកម្ដាយ មានការធ្វេសប្រហែសមួយប៉ព្រិចភ្នែកទើបបង្កឲ្យមានករណីនេះ កើតឡើងបែបនេះ ៕ យឹម សុថាន


ចែករំលែក៖