ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ព្រោះតែជីវភាពក្រីក្រយកមុខរបស់បេះត្រួយអំពិលលក់ អកុសលធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពេលដែរក្មេងស្រី អាយុ១២ឆ្នាំ ម្នាក់ឡើងបេះត្រួយអំពិល ហើយបានបាក់មែកអំពិលធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ២១៧ ក្នុងបរិវេណ សាលាសង្កាត់ជើងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើរួមជាមួយប្អូនប្រុស និងជីតាបង្កើតបាននាំគ្នាឡើងបេះត្រួយអំពិល ដើម្បីយកទៅលក់យកលុយទិញម្ហូបអាហារហូប ខណៈនោះក្មេងស្រីរងគ្រោះខាងលើបានជាន់ចំមេកអំពិលពុក ក៏បានបាក់ធ្លាក់ចុះមកលើដីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាដើម្បីសង្រ្គោះបន្ទាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ វង់ ស្រីមួយ អាយុ១២ឆ្នាំជាកូនកំព្រាម្តាយឪពុកស្នាក់នៅជាមួយជីដូននៅសង្កាត់រលួស ខណ្ឌដង្កោ ដោយប្រកបមុខរបរដើរបេះត្រួយអំពិល និងត្រកួន និងរកក្តាមខ្យង ហើយពុំបានរៀនសូត្រដូចជាក្មេងដទៃនោះទេ ព្រោះតែជីវភាពក្រីក្រ ៕ ភារ៉ា ដង្កោ


ចែករំលែក៖