ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី៣នាក់រងរបួសធ្ងន់ ស្រាល ករណីរថយន្តឡង់គ្រីស័របុកម៉ូតូ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ក្មេងស្រី៣នាក់ រងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តឡង់គ្រីស័រ បុកជាមួយម៉ូតូរបស់ពួកគេ ខណៈជិះស្របទិសគ្នាពីកើតទៅលិច ដល់ចំណុចត្រពាំងម្សៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា ក្មេងស្រីបីនាក់បងប្អូនជិះម៉ូតូ ពណ៌ខ្មៅ ម៉ាក WAVE គ្មានស្លាកលេខ តាមបណ្តោយផ្លូវជាតិលេខ៩ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ មានរថយន្តឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2W-7317 បើកបរស្របទិសគ្នា បានរេចង្កូតទៅបុកម៉ូតូបណ្តាលឲ្យដួល រងរបួសធ្ងន់ ស្រាល ឃើញរថយន្តបង្កបានបើករត់ តែអកុសលតាមទាន់ បណ្តាលឲ្យបែកកង់រថយន្តទៅមុខលែងរួច ក៏ទុករថយន្តចោល រត់យករួចខ្លួនអ្នកបើកបរ ។

លោកគង់ ស៊ីណា មេប៉ុស្តិ៍ឃុំសំអាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំងបីនាក់ខាងលើមាន ឈ្មោះ ឃន ថាន់នី អាយុ១៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ រស់នៅចំណុចកើតហេតុខាងលើ, ឈ្មោះ ឃន ស្រីដា អាយុ១៣ឆ្នាំ ត្រូវជាប្អូនស្រីរងរបួសធ្ងន់ និង ឈ្មោះស្រួច ស្រីអាន់ អាយុ១ខួប៩ខែ រងរបួសផងដែរ ។

ប្រភពបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តភ្លាមៗ ចំណែករថយន្តបង្កបានខំប្រឹងបើករត់បានប្រហែលពីរគីឡូម៉ែត្រ មកដល់ទឹកដីឃុំអន្លង់ជ្រៃ ក៏ត្រូវកម្មពៀរតាមទាន់ រថយន្តត្រូវបែកកង់ទៅមុខលែង អ្នកបើករថយន្តបង្កក៏បើកទ្វារចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោល ។

បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំអាង ដើម្បីស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់ ៕ មាស សុផាត

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖