ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានចេញសេចក្តីបំភ្លឺអំពីការចុះផ្សាយព័ត៌មានរបស់អង្គការណាសាស្តីពីព្រៃឈើ កម្ពុជាកំពុងបាត់បង់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តី បំភ្លឺអំពីការចុះផ្សាយព័ត៌មានរបស់អង្គការ ណាសាស្តីពី “ព្រៃឈើកម្ពុជាកំពុងបាត់ បង់” (Cambodia’s Forests Are Disappearing) លេខ០៣៥ សជណ ប.ស្ថ ដែល មានខ្លឹមសារដូចខាងក្រោម៖

ក្រសួងបរិស្ថាន សូមសម្តែងការសោក ស្តាយយ៉ាងខ្លាំងដែលគេហទំព័រ NASA Earth Observatory បានចុះផ្សាយព័ត៌មាន ស្តីពី “ព្រៃឈើកម្ពុជាកំពុងបាត់បង់” នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយប្រើ ប្រាស់ទិន្នន័យរបស់សាកលវិទ្យាល័យ Maryland និង Global Forest Watch ដែលត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ កាលពីខែកញ្ញា ឆ្នាំ២០១៥ ដោយបានលើក ឡើងអំពីអត្រាកំណើនមធ្យមប្រចាំឆ្នាំនៃ ការបាត់បង់គម្របព្រៃឈើនៅកម្ពុជាពីឆ្នាំ ២០០១ ដល់ឆ្នាំ២០១៤ ស្មើនឹង១៤,៤ ភាគរយ។ ការផ្សព្វផ្សាយព័ត៌មាននេះបាន បង្កឲ្យមានការបន្ទរ និងបកស្រាយខុសពី សំណាក់បណ្តាញសារព័ត៌មានមួយចំនួន អំពី “អត្រាកំណើនមធ្យមប្រចាំឆ្នាំនៃការ បាត់បង់គម្របព្រៃឈើ” ថាជា “អត្រាបាត់ បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំ”ដែលនាំ ឲ្យសាធារណមតិមានការភាន់ច្រឡំ។ ក្រសួងបរិស្ថានសូមបញ្ជាក់ថា ទិន្នន័យ ១៤,៤ភាគរយខាងលើនេះគឺបង្ហាញពី អត្រាកំណើនមធ្យមប្រចាំឆ្នាំនៃការបាត់ បង់គម្របព្រៃឈើដែលមិនមែនជាអត្រា បាត់បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំ ពី ឆ្នាំ២០០១ដល់ឆ្នាំ២០១៤នោះទេ ។

តាមការសិក្សាលើទិន្នន័យដដែលនេះ នៅក្នុងក្រាហ្វិក “Cambodia’s Tree Cover Loss Correlates with Global Rubber Prices” បានបង្ហាញឲ្យឃើញថា ការបាត់ បង់គម្របព្រៃឈើនៅកម្ពុជាមានការថយចុះចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤។ ការ ថយចុះមកវិញនូវអត្រាបាត់បង់គម្របព្រៃ ឈើនេះក៏បង្ហាញពីប្រសិទ្ធភាពនៃការអនុ វត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីកំណែទម្រង់ និង វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធន ធានធម្មជាតិ ជាពិសេសការទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ ។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ចាប់ ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវវិធានការចាំបាច់នានាដើម្បី ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរួម មាន៖ ១-បទបញ្ជាលេខ០១ បប ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១២ ស្តីពីវិធានការ ពង្រឹងនិងបង្កើនប្រសិទ្ធភាពគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច ដោយបានសម្រេច ផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ២- ការត្រួតពិនិត្យសម្បទានដីសេដ្ឋកិច្ចដោយ សម្របលុបគោលការណ៍គម្រោងវិនិយោគ អភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួន ៣-ការ បង្កើតយន្តការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ៤-ការកំណត់សមត្ថ កិច្ចគ្រប់គ្រងការងារអភិរក្ស និងអភិវឌ្ឍន៍ ឲ្យនៅដាច់ពីគ្នាដោយផ្ទេរតំបន់ព្រៃការពារ និងអភិរក្សពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថាន ហើយផ្ទេរ គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដី សេដ្ឋកិច្ចពីក្រសួងបរិស្ថានទៅក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ៥-វេទិកាស្តី ពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បី ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាលនឹង អ្នកពាក់ព័ន្ធលើការងារការពារ និងអភិរក្ស ធនធានធម្មជាតិ ៦-សារាចរណែនាំលេខ ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពី វិធានការចាំបាច់នានាក្នុងការពង្រឹងការ គ្រប់គ្រងធនធានធម្មជាតិ ៧-ការពង្រឹង សមត្ថភាព និងបង្កើនចំនួនមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនប្រសិទ្ធភាពល្បាត និងការអនុ វត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ៨- ការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោល នយោបាយ និងយុទ្ធសាស្ត្រគ្រប់គ្រង ការ ពារ និងអភិរក្សធនធានធម្មជាតិ។

លើសពីនេះទៀតរាជរដ្ឋាភិបាលកម្ពុជា បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិតាម រយៈការបង្កើតតំបន់ការពារធម្មជាតិថ្មី ចំនួន៨ដែលធ្វើឲ្យតំបន់ការពារធម្មជាតិ សរុបមានចំនួន៤៥គ្របដណ្តប់លើផ្ទៃដី ប្រមាណ៥,៩លានហិកតា។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំបង្កើត របៀងអភិរក្សជីវៈចម្រុះដែលគ្របដណ្តប់ លើផ្ទៃដីប្រមាណ១,៤លានហិកតា ។

ដូច្នេះការយកទិន្នន័យចាស់មកផ្សាយ ឡើងវិញរបស់អង្គការ NASA Earth Observatory ហើយត្រូវបានបន្ទរជាមួយនឹង ការបកស្រាយខុសពីសំណាក់បណ្តាញ សារព័ត៌មានមួយចំនួនដោយមិនបានរំលេច ឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រជាជន កម្ពុជាក្នុងការការពារ និងអភិរក្សធនធាន ធម្មជាតិ គឺបង្ហាញពីចេតនាញុះញង់ និង បំភាន់សាធារណមតិ ដើម្បីបង្កឲ្យមានការ រិះគន់វាយប្រហារមកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ៕ សហការី

Color A.ai


ចែករំលែក៖