ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០នាក់ ជូនដល់ក្រសួង បរិស្ថាន ដោយគោរពទៅតាមលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៃមុខជំនាញនីមួយៗ។ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ និងចូលរៀននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ដោយឡែក វិទ្យាស្ថានភាសាបរទេសត្រូវឆ្លង កាត់ការប្រឡង ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ប្រឡងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ និងចូលរៀននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ និស្សិតដែល ទទួលបានអាហារូបករណ៍ ត្រូវចូលរួមសកម្មភាពសង្គមនានារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាស្រ័យហេតុនេះសូមមន្ត្រីរាជការទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ ដើម្បី ទទួលបាននូវអាហារូបករណ៍ខាងលើ សូមទំនាក់ទំនងព័ត៌មានលម្អិតស្ថិតនៅទីតាំងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ៊ីម៉ែល៖ sacretary@ruptedy,វិបសាយ៖ Wikippedikki) ឬតាមរយៈទូរស័ព្ទលេខ៖(៨៥៥)២៣ ៨៨៣ ៦៤០៕

ដោយ ៖ សិលា


ចែករំលែក៖