ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំប្តូរកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡង

ចែករំលែក៖

 

ភ្នំពេញ៖ ទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ កញ្ញា ២០១៦ ដោយឡែកមណ្ឌលប្រឡងបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាសផ្សាយនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ។

ការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើគឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក ៕ 

fer

 


ចែករំលែក៖