ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសុខាភិបាលខេត្ត និងសុខាភិបាលស្រុកសៀមប៉ាងចុះធ្វើតេស្តិ៍ឈាមរកមេរោគគ្រុនចាញ់

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសុខាភិបាលខេត្ត និងស្រុកសហការគ្នាចុះធ្វើតេស្តិ៍ឈាម រកមេរោគគ្រុនចាញ់ ជូនបងប្អូនប្រជាពលរដ្ឋនៅចំណុចតាខិង ភូមិខិស្វាយ ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ។

តាមការឲ្យដឹងពីលោក សាយ ប្រលឹង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាននិយាយថា ការចុះធ្វើតេស្តិ៍ឈាមរកមេរោគគ្រុនចាញ់ កុំឲ្យមេរោគនេះឆ្លងធ្វើទុក្ខបុកម្នេញ ដល់បងប្អូន ហើយបើមាន គឺអាចជួយទប់ស្កាត់ និងព្យាបាលទាន់ពេលវេលា ចៀសវាងអស់ថវិកា និងខាតពេលវេលាដើម្បីរកប្រាក់ចំណូលផងដែរ ។

លោកបន្តទៀតថា បេសកម្មរបស់លោក អស់រយៈពេលពីរយប់បីថ្ងៃមកហើយ ចុះធ្វើបានពីរភូមិ និងភូមិឧបសម្ព័នមួយស្ថិត ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាងបានចំនួន១៤០នាក់ មានផ្ទុកមេរោគម្នាក់ ហើយបានឲ្យក្រុមការងារបើកថ្នាំជូនអ្នកជំងឺលេបជាប្រចាំទៅតាមអ្វី ដែលលោកគ្រូពេទ្យបានណែនាំ ហើយលោកនឹងបន្តធ្វើទៅតាមកាលវិភាគ ដែលថ្នាក់លើបានដៅទុកឲ្យ ។ ហ្វាល់ស៊ីហ្វារ៉ូម គឺប្រភេទមេរោគ ដែលសាហាវជាងគេក្នុងចំណោមមេរោគគ្រុនចាញ់ ហើយវាច្រើនកើតនៅតំបន់ចុងកាត់មាត់ញូក ដែលសម្បូរទៅដោយព្រៃក្រាស់ ។

គួររំលឹកផងដែរថា ព្រៃស្តុកហើយក្រាស់ និងទឹកដក់ភាគច្រើន វាជាជម្រកសត្វមូសគ្រប់ប្រភេទផងដែរ ។

ដើម្បីចៀសវាងការកកើតមូសគ្រប់ប្រភេទ និងបង្ការនូវជំងឺគ្រុនចាញ់ សូមបងប្អូនប្រជាពលរដ្ឋត្រូវសម្អាតព្រៃជុំវិញបរិវេណគេហឋាន និងលុបទឹកដក់ ដែលមាន ហើយចូលព្រៃ ត្រូវចងមុងដើម្បីកុំឲ្យមូសខាំ និងចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ៕ មាស សុផាត

str-4 str-3 str-2 str-1 str str-5


ចែករំលែក៖