ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង២ ម៉ូតូ ជិះប្រដេញគ្នាស្រែកថាចោរបង្កការភ្ញាក់ផ្អើលនិងបង្កគ្រោះថ្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះ ម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ុយគីនិច ពណ៌ប្រផេះ ទើប តែចេញមកពីក្លឹបបើកក្នងល្បឿនយ៉ាងលឿនដេញ ម៉ូតូ ហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៥ ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ រួចថា ចោរៗ ទើប ជ្រុលទៅបុករថយន្តកាំម៉ារីបាឡែន ចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចមុខផ្ទះសម្តេចក្រឡាហោ ស ខេង ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះ ម៉ូតូ មួយគ្រឿង ម៉ាកស៊ុយសុគីឡែត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CY-0590 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ជិះដេញតាម ម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរី ២០១៥ ពាក់ស្លាកលេខ កណ្តាល 1P-8377 បើកបរស្របទិសដៅគ្នាហើយខាង ម៉ូតូ ស៊ុយសុគីនិចនោះ ដេញតាមពីក្រោយហើយស្រែកថា ចោរ ទើប បង្កឲ្យអ្នកបើក ម៉ូតូ ហុងដាឌ្រីមភ័យស្លន់ស្លោរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាំម៉ារីបាឡែងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9749 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតអស់មួយកំណាត់ខាងមុខផ្នែកខាងឆ្វេង ចំណែក ម៉ូតូ ហុងដាឌ្រីមវិញរងការខូចខាតវៀចកង់មុខ និងដាច់ស្លាកលេខហើយចំណែកឯ ម៉ូតូ ស៊ុយសុគីនិចនោះវិញ ពេលដែលឃើញជនរងគ្រោះ២នាក់រងរបួសហើយបំរុង និងឈប់ ម៉ូតូ មកវៃ ម៉ូតូ ជនរងគ្រោះទៀតបានសមត្ថកិច្ចប្រចាំការនៅផ្ទះសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ ទើប ឃាត់ខ្លួនបានម្នាក់យកទៅប៉ុស្តិ៍ចតុមុខភ្លាមៗ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺមកដឹកយកជនរងគ្រោះ យកទៅសង្គ្តោះចំណែកឯជនសង្ស័យ ដែលសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍គឺសារភាពប្រាប់ថា ខ្លួន ទើប តែចេញមកពីក្លឹបម្តុំចាក់អង្រែក្រោម ។ ក្នុងគោលបំណងទៅផ្ទះនៅឯចាក់អង្រែលើ ប៉ុន្តែកំពុងតែជិះតាមផ្លូវក៏ ត្រូវគេលួចវាយមួយមួកហើយខាង ម៉ូតូ ស៊ុយសុគីនិច ក៏ខឹងក៏ដេញវាយគេតែម្តង ។

ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តតាក់សុីគាត់មិនចង់ឲ្យមានរឿងរាវច្រើន ក៏សុខចិត្តយករថយន្តទៅជួសជុលដោយខ្លួនឯងចំណែកជនបង្កវិញ ត្រូវបានសមត្ថកិច្ចកសាងសំណុំចាត់ការទៅតាមផ្លូវច្បាប់ ៕ ធឿន


ចែករំលែក៖