ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់កាបូបម្តាយកូន២នាក់ជិះម៉ូតូកង់បីបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់រួមដំណើរជាមួយកូនប្រុស​តូចដោយ​ជិះ​ម៉ូតូ​​កង់​បី​តាមផ្លូវ​ ​ត្រូវ​ក្រុមចោរឆក់​កាបូប​បាន​សម្រេច រួចបើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ​ដែលហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង១០​យប់ ថ្ងៃសៅរ៍​ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​ក្បែរ​ផ្លូវរថភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើតាមសម្តី​ជន​រង​គ្រោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ ​គាត់​បាន​ជិះ​ម៉ូតូកង់បីពណ៌​សពីនាក់កូនប្រុសចេញពី​ម្តុំ​ ផ្សារ៧​មក​រា សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក សំដៅទៅផ្ទះ ។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​តូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ​ជិះ​មក​ជិតរួច​ក៏​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​​បាន​សម្រេច ​ហើយបើកម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល ។ ខណៈ​ពេល​ឆក់​ភ្លាម​ៗ រូបគាត់​ក៏​បាន​​ស្រែ​កថា «​ចោរ​ៗ» ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​គេ​ជួយ​ដេញ​នោះ​ឡើយ ។ ​ប្រភពពីជនរងគ្រោះបានឲ្យដឹងទៀតថា នៅ​ក្នុង​កាបូប​​ដែល​ចោរឆក់​នោះ​មាន​ខ្សែ​.​ក​ទម្ងន់​១​តម្លឹង​៥​ជី ខ្សែដៃ ខ្សែជើង​ប្លា​ក់​ទី​ន​មួយ​ឈុត រួម​នឹង​លុយ​1500​ដុល្លារ ។

បន្ទាប់ពី​កើតហេតុរួច​ជន​រង​គ្រោះ​គាត់​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ក៏​ជិះ​ម៉ូតូកង់បី​ចេញ​ទៅ​​បាត់ ៕ ជ្រោយពេជ្រ


ចែករំលែក៖