ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋភាគច្រើន ជាក្មេងក្រោមអាយុ១៦ឆ្នាំ ពេលសមត្ថកិច្ចចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ មួយរយះពេលកន្លងមកនេះ គេសង្កេតឃើញថាសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋភាគច្រើនសុទ្ធតែជាក្មេងមានអាយុក្រោម១៦ឆ្នាំ នឹងជាសិស្ស និស្សិត ផងដែរ ។

ជាក់ស្តែងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុច មុខផ្ទះសំណាក់LS ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច(ឆក់ទ្រព្យសម្បត្តិ) ចំនួន២ករណី ។

ជនសង្ស័យពាក់ព័ន្ធបទល្មើសឃាត់ខ្លួនបាន១-ឈ្មោះ ជួន វីរ:សត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

២-ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ សម្ភារ:ចាប់យកបាន៖ ម៉ូតូម៉ាកSUZUKINEX ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GQ-8463។

ប្រភពដដែរបានបន្តទៀតថា ករណីទី១៖ បានប្រព្រឹត្តនៅចំណុច ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង៥និង២០នាទីល្ងាច ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ ) ។ ដោយជនរងគ្រោះឈ្មោះ LIN WEI ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED ០៧៦១១៧៨ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដោយឡែកករណីទី២៖ ប្រព្រឹត្តឡើងនៅចំណុច ម្តុំមុខក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៥ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ២០,០០នាទី ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6 ពណ៌ ទឹកមាស ) ប៉ុន្តែជនរងគ្រោះមិនដាក់បណ្តឹងនោះទេ ក្រោយកើតហេតុគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖