ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់អាវុធគ្នា៥នាក់បាញ់តដៃជាមួយកម្លាំងកងរាជអាវុធហត្ថខណៈធ្វើសកម្មភាពប្លន់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើង AK47 ២ដើមចូលទៅរុញទ្វារ ក្នុងគោលបំណងប្លន់តូបលក់ និងទិញ ប្រេងសាំង កន្លែងដែលដេកចាំដីឡូត៍ឲគេ ហើយក្រុមជនសង្ស័យទាំងនោះ បានវាយកូនចៅម្ចាស់លក់ចាប់ហួយបណ្តាលឲ្យរបួស ខណៈដែលកងរាជអាវុធហត្ថល្បាតមកដល់ ឃើញហេតុការណ៍ ក៏ត្រូវជនសង្ស័យ បាញ់សំដៅលើកងកម្លាំងអាវុធហត្ថ តែមិនត្រូវ ហើយបានខាងកងរាជអាវុធហត្ថបាញ់តទៅវិញបណ្តាលឲ្យ ត្រូវចំជើងជនសង្ស័យម្នាក់ដួលទៅនឹងកន្លែង ហើយជនសង្ស័យចំនួន៤នាក់ផ្សេងទៀតបាននាំគ្នារត់ចូលទៅក្នុងដីឡូត៍ក្បែរកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង២១និង១២នាទីថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ចំណុចតូបលក់ប្រេងសាំង ចាំដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវអូរដឹមតាមបណ្តោយទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នអាវុធហត្ថក្រុងភ្នំពេញសហការគ្នាជាមួយកងកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ កំពុងប្រើប្រាស់កងអន្តរាគមន៍ចូលទៅក្នុងដីឡូត៍ដើម្បីរុករកក្រុមជនសង្ស័យតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដោយជនសង្ស័យមានកាំភ្លើងAK47 ១ដើមនៅក្នុងដៃរត់ទៅជាមួយដែរ ៕ ព្រែកជ័យ


ចែករំលែក៖