ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិកម្ពុជា បន្តជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមស្រីលង្កាថ្ងៃអាទិត្យនេះ

ចែករំលែក៖

 

ភ្នំពេញ៖ ដើម្បីពង្រឹង សមត្ថភាពក្រុមកីឡាករបាល់ទាត់កម្ពុជា ឲ្យមានភាពក្លាហាន ថែមមួយកម្រិតទៀតនោះ មុនឈានដល់ការប្រកួតវគ្គជម្រុះ AFF SUZEKI CUP ដែលខ្លួនធ្វើម្ខាស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិស្ទួនៗគ្នា ដើម្បីទាក់ទាញអ្នកគាំទ្របន្ថែមទៀត។

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទើបតែរងបរាជ័យ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ ហុងកុង ក្នុងលទ្ធផល២ទល់សូន្យ ក្រោមដំណកភ្ញៀងយ៉ាងជោគជាំ ផ្ទុយទៅវិញអ្នកគាំទ្រនូវតែបន្តលើកទឹកចិត្ត ដល់ជម្រើសជាតិកម្ពុជាដដែល ព្រោះការចាញ់បែបនេះរបស់កម្ពុជាមិនមែនជាលើកដំបូងនោះទេ ។ ក្តីសង្ឃឹមនៅតែមាន ប្រសិនបើ កីឡាករកម្ពុជានៅមាន ខណៈថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១៦ ជម្រើសជាតិមកម្ពុជា ត្រូវបន្តជូបប្រកួតជាមួយក្រុម ជម្រើសជាតិ ស្រីលង្កា ជាលក្ខណៈមិត្តភាពអន្តរជាតិ ។ យ៉ាងណាមិញ ក្រុមស្រីលង្កាទំនងជាបានត្រៀមរួចរាល់ហើយដែរ ក្នុងជំនួបប្រកួតនេះ ម្យ៉ាងវិញទៀត ពួកគេបានមក ដល់ព្រះរាជណាចក្រកម្ពុជាតាំងពីថ្ងៃទី៦ ខែតុលាមកម្ល៉េះ ហើយក៏បានដឹងពីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាផងដែរ ។

ប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្រុមស្រីលង្កា ជាក្រុមមួយមកពីតំបន់អាស៊ីភាគខាងត្បូង មានសមាជិកសំខាន់ៗ ដូចជា លោក M.M. Rameez ជាអ្នកចាត់ការទូទៅ, លោក Dudley Steinwall ជាគ្រូបង្វឹក, លោក Devasagayam Rajamani ជាជំនួយការគ្រូបង្វឹក, លោក S.N.P.K. Silva ជាគ្រូពេទ្យ, លោក Mahinda Galagedara គ្រូអ្នកចាំទី លោក, Roshan Pradeep ជំនួយការទូទៅ ។

ប្រភពខាងលើបានឲ្យដឹងថា ក្រុមនេះ មកប្រកួតមិត្តភាពអន្តរជាតិ ជាមួយកម្ពុជា គឺដើម្បីត្រៀមខ្លួន ចូលរួមប្រកួតពានរង្វាន់ថ្មីមួយដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លើក ដំបូងសម្រាប់ប្រទេសរបស់គេ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានឈ្មោះថា “Solidarity Cup” នៅប្រទេសម៉ាឡេស៊ី ។ ចំណែកក្រុមជម្រើសជាតិកម្ពុជា ប្រមូលផ្ដុំតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ហ្វឹកហាត់ត្រៀម ខ្លួននៅប្រទេសសិង្ហបុរី រយៈពេល១០ថ្ងៃ ។

ត្រឡប់មកពីសិង្ហបុរីវិញ ក្រុមកម្ពុជាប្រកួតមិត្តភាពអន្តរជាតិចាញ់ហុងកុង ដោយលទ្ធផល២ទល់សូន្យ និងថ្ងៃអាទិត្យទី ៩ ខែតុលា កម្ពុជាត្រូវទទួលជូបក្រុមជម្រើសជាតិស្រីលង្កា ក្នុងជំនួបមិត្តភាព អន្តរជាតិដដែល និងថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងការប្រកួតវគ្គជម្រុះឈានទៅ៨ក្រុមដណ្តើមពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2016 ៕ សារីម

%e1%9e%96%e1%9e%a0%e1%9e%bb%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6%e1%9e%93%e1%9e%87%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86%e1%9e%96%e1%9f%81%e1%9e%89

 


ចែករំលែក៖