ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិប្រេ​ស៊ី​លឡើងឈរលេខ១លើ​​តារាង FIFA ជំនួសអាហ្សង់ទីន

ចែករំលែក៖

ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាងរបស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ហៅកាត់​ថា FIFA ជា​លើកដំបូង ក្នុង​រយៈពេល៧​ឆ្នាំ ដើម្បី​បំពេញ​ ការសម្រេចបាន នូវ​សមិទ្ធផល​ដ៏​ល្អ ដែល​ផ្ទុយគ្នា​ស្រឡះ ទៅនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែលជា​គូប្រកួត​របស់​ពួកគេបានធ្លាក់មកលេខ២វិញ ​។

​ក្រុមជម្រើសជាតិប្រេស៊ីលគឺជាក្រុមដំបូងគេដែល​ឈ្នះ​កៅអី​ទៅលេងក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​សម្រាប់ទ្វីបអាមេរិកខាងត្បូង ខណៈដែលក្រុមជម្រើសជាតិ អាហ្សង់ទីនកំពុងប្រឈមគ្មានកៅអី World Cup 2018 បើសិនជាបន្តការចាញ់ទៀតនោះ ។

​លទ្ធផល​នេះ បាន​បង្ហាញថា ប្រេ​ស៊ី កំពុងតែ​បោះជំហាន​ទៅរក​ភាពខ្លាំង​របស់ខ្លួន​វិញ ក្រោយពី​បាន​ធ្លាក់​ចេញ​យ៉ាង​អាម៉ាស់ ក្នុង​ព្រឹត្តិការណ៍ World Cup នៅលើ​ទឹកដី​ខ្លួនឯង កាលពី​ឆ្នាំ​២០១៤ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ ​។

​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល ក្រោយពី​ធ្លាក់​ចេញពី​យុទ្ធនាការ World Cup ឆ្នាំ​២០១០ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ការសម្រេចបាន​នូវ​សមិទ្ធផល​នា ពេល​ថ្មីៗ​នេះ របស់​ពួកគេ គឺមាន​ភាពផ្ទុយ​គ្នា​ស្រឡះ ទៅនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​មិត្ត​រួម​ក្លិប Barcelona របស់ Neymar គឺ Lionel Messi ដែល​ប្រទេស​របស់គេ កំពុងតែ​ស្ថិតក្នុង​គ្រោះថ្នាក់ នៃ​ការ​អវត្តមាន​ក្នុង​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ​។

​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ មិនអាច​ប្រើប្រាស់​តារា​ឆ្នើម​របស់ខ្លួន រហូតដល់​ទៅ​៣​ប្រកួត ក្នុងចំណោម​ការប្រកួត​ជម្រុះ ដែល​នៅសល់​ចំនួន ៣​ប្រកួត​ទៀត ដោយសារតែ​ការជាប់​ពិន័យ​ព្យួរ​។ ក្រុម​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ នៅលើ​តារាង​ពិភពលោក គឺ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​អាល្លឺម៉ង់ ដោយ​ដេញតាម​ពីក្រោយ​ដោយ​ក្រុម​ជ្រើស​ជាតិ​ស៊ី​លី និង​កូ​ឡុំ​ប៊ី​ ។

ខាងក្រោមនេះគឺក្រុមខ្លាំងៗនៅក្នុងចំណាត់ថ្នាក់ FIFA Ranking៖

# Team Points Change
1 Brazil 1661.00 +1
2 Argentina 1603.00 -1
3 Germany 1464.00
4 Chile 1403.00
5 Colombia 1348.00 +2
6 France 1294.00
7 Belgium 1281.00 -2
8 Portugal 1259.00
9 Switzerland 1212.00 +2
10 Spain 1204.00
11 Poland 1183.00 +2
12 Italy 1165.00 +3
13 Wales 1119.00 -1
14 England 1103.00
15 Uruguay 1097.00 -6
16 Mexico 1072.00 +1
17 Peru 1042.00 +1
18 Croatia 1016.00 -2
19 Egypt 910.00 +1
20 Costa Rica 902.00 -1
21 Iceland 872.00 +2
22 Turkey 863.00 +4
23 United States 846.00 +7
24 Slovakia 846.00 +1
25 Ecuador 839.00 -3
26 Northern Ireland 823.00 +9
27 Republic of Ireland 823.00 -3
28 Iran 820.00 +5
29 Bosnia-Herzegovina 815.00
30 Senegal 805.00 -2
31 Hungary 801.00 -4
32 Netherlands 792.00 -11
33 Cameroon 779.00 -1
34 Sweden 768.00 +11
35 Burkina Faso 765.00 +1
36 Austria 762.00 -2
37 Ukraine 761.00 -6
38 Paraguay 738.00 +6
39 Greece 730.00 +7
40 Nigeria 726.00 +1
41 Congo DR 712.00 -3
42 Tunisia 701.00 -5
43 Korea Republic 700.00 -3
44 Japan 685.00 +7
45 Ghana 682.00 -2
46 Czech Republic 679.00 -4
47 Romania 676.00 -8
48 Côte d’Ivoire 672.00 -1
49 Serbia 671.00 +3
50 Australia 661.00 +5

 


ចែករំលែក៖