ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិអង់គ្លេសមានកីឡាករណាខ្លះ ពេលប៉ះអាល្លឺម៉ង់ និងប្រេស៊ីល

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះក្រុមខ្លាំងដូចជាអាល្លឺម៉ង់ និងប្រេស៊ីលក្នុងកម្មវិធីប្រកួតមិត្តភាពនាពេលខាងមុខនេះ ប៉ុន្តែកីឡាករសំខាន់ៗរបស់ពួកគេភាគច្រើនបានរងរបួសមិនអាចចូលលេងបានទេ។

កីឡាករពីររូបរបស់ក្លិបManchester CityគឺRaheem Sterling និង Fabian Delph បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ហើយខ្សែបម្រើ Jordan Henderson និងកីឡាកររបស់ក្លិបមាន់ខ្នាយមាសបីរូបទៀតមានដូជា Harry Kane, Dele Alli និងHarry Winks ស៊ុទ្ធតែមិនបានចូលរួមជាមួយនឹងលោក Gareth Southgate ពេលប៉ះក្រុមអាល្លឺម៉ង់ និងប្រេស៊ីលនោះទេ។

អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមអន្ទ្រីដែកអាល្លឺម៉ង់នៅថ្ងៃសុក្រសប្តាហ៍នេះ ហើយប៉ះជើងខ្លាំងប្រេស៊ីលនៅថ្ងៃទី១៤ ខែវិច្ចកា ក្នុងកីឡដ្ឋាន Wembley ដូចគ្នា។

ខាងក្រោមនេះគឺជាកីឡាករដែលលោក Gareth Southgate អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសបានជ្រើសរើសសម្រាប់ប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ

អ្នកចាំទី: Jack Butland (Stoke City), Joe Hart (West Ham – loan from Manchester City), Jordan Pickford (Everton).

ខ្សែការពារ: Ryan Bertrand (Southampton), Gary Cahill (Chelsea), Joe Gomez (Liverpool), Phil Jones (Manchester United), Michael Keane (Everton), Harry Maguire (Leicester), Danny Rose (Tottenham), John Stones (Manchester City), Kieran Trippier (Tottenham), Kyle Walker (Manchester City).

ខ្សែបម្រើ: Eric Dier (Tottenham), Jesse Lingard (Manchester United), Jake Livermore (West Brom), Ruben Loftus-Cheek (Crystal Palace – loan from Chelsea), Ashley Young (Manchester United).

ខ្សែប្រយុទ្ធ: Tammy Abraham (Swansea – loan from Chelsea), Marcus Rashford (Manchester United), Jamie Vardy (Leicester) ៕ ដេវីត


ចែករំលែក៖