ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញប្ដូរទីតាំងទម្លាក់ទំនិញទៅកន្លែងផ្សេង ដើម្បីគេចវេះពីសមត្ថកិច្ចបម្រុងដាក់កម្លាំងចាំចាប់

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីរថយន្ដដឹកទំនិញគេចពន្ធមួយគ្រឿងពាក់ស្លាកលេខ២ផ្សេងគ្នា រួចមក ស្រាបតែបាតរថយន្ដទាំងនោះឈឹងតែម្ដង មិនដឹងយកទំនិញគេចពន្ធទាំងនោះទៅទម្លាក់នៅឯណា ធ្វើឲ្យមហាជន ដែលធ្លាប់តែឃើញរថយន្ដម៉ាកផ្សេងគ្នាជាច្រើនគ្រឿង បានដាក់វេន្ដគ្នាមកទម្លាក់ទំនិញនៅត្រង់កំណាត់ផ្លូវកៅស៊ូខាងក្រោយផ្សារលើ ក្នុងភូមិ តាវៀន ឃុំសាលាកំរើក ស្រុក និងខេត្តសៀមរាបកន្លងមក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ក្រុមរថយន្ដគេចពន្ធទាំងនោះបានប្ដូរទីកន្លែងទម្លាក់ទំនិញហើយ ដើម្បីកុំឲ្យឲ្យអ្នកសារព័ត៌មានថតយករូបភាពទៅផ្សព្វផ្សាយ និងម្យ៉ាងទៀតមន្រ្ដីគយ ខេត្តសៀមរាប ដែលឈ្មួញធ្លាប់បង់លុយឲ្យងាយស្រួលទំនាក់ទំនងប្រព្រឹត្តអំពើពុករលួយ និងងាយស្រួលដោះសារ ។

បើយោងតាមមន្រ្ដីរាជការម្នាក់ ដែលស្និទ្ធស្នាលជាមួយមន្រ្ដីគយក្នុងខេត្តសៀមរាប បានឲ្យដឹងថា មន្រ្ដីគយមានភាពវៃឆ្លាតតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គឺពួកគេមានបានយ៉ាងឆាបរហ័ស ដោយសារពួកគេចេះវិធីសាស្រ្ដរកលុយពីឈ្មួញ គឺគ្រប់ទំនិញទាំងអស់ឲ្យបង់ថវិកាចូលរដ្នត្រឹមតែ៤០ភាគរយ តែប៉ុណ្ណោះ ចំណែក៦០ភាគរយទៀត ចែកគ្នាចាយតាមរូបមន្ដ តូចស៊ីតាមតូច ធំស៊ីតាមធំដូច្នោះឯង មន្ដ្រីគយចេះខ្លាំងម្យ៉ាងទៀត គឺបើពន្ធរបស់រាជរដ្ឋាភិបាលបានកំណត់កំរិតថវិកាចូលរដ្នត្រឹមត្រូវហើយនោះ គឺលើសពីនោះចូលហោប៉ៅពួកមន្រ្ដីគយយ៉ាងត្រជាក់ចិត្ត និងស្របច្បាប់ ។

គួររំលឹកថា រថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាក់លេខ២ ខុសគ្នា ខាងមុខ ពាក់ស្លាក់លេខ ភ្នំពេញ3D 9841 និងខាងក្រោយ ពាក់ស្លាក់លេខ ព្រះសីហនុ 4A3326 កំពុងទម្លាក់ទំនិញជាច្រើន សាង និងរ៉ឺម៉កម៉ូតូ ដឹកចូលទៅផ្សារលើធំថ្មី ។

ពាក់ព័ន្ធ នឹងមន្ទិលសង្ស័យខាងលើនេះ អ្នកសារព័ត៌មានបានសម្ភាសម្ចាស់ទំនិញម្នាក់បាន ឆ្លើយប្រាប់ថា ខ្លួនបានដឹកទំនិញទាំងនេះ មកពីភ្នំពេញ ហើយបានបង់លុយ ឲ្យមន្រ្ដីគយ នៅស្វាយធំ និង គយនៅទឹកវិល រួចអស់ហើយ ។

ពាក់ព័ន្ធនឹងភាពមិប្រក្រតីនេះ អ្នកសារព័ត៌មានធ្លាប់ តេទូស័ព្ទសុំការបំភ្លឺពីលោក កែវ រិទ្ធី អនុប្រធានសាខាគយខេត្តសៀមរាប តែលោកមិនលើកទូរស័ព្ទ បើទោះបី ខំប្រឹងភ្ជាប់ទំនាក់ទំនងជាច្រើនដងក៏ដោយ ពុំដឹងថា លោកជាប់រវល់ ឬគេចវេះមិនហ៊ានឆ្លើយតប៕ ប៊ុនរិទ្ធី


ចែករំលែក៖