ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាតតារាង Hull City បណ្តេញគ្រូបង្វឹក Mike Phelan ចេញពីតំណែង

ចែករំលែក៖

ក្រុម Hull City ដែលកំពុងតែឈរលេខរៀងបាតតារាងនៅអង់គ្លេស Premier Leagueបានបណ្តេញគ្រូបង្វឹកMike Phelanចេញពីតំណែងហើយ។

គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះបានមកជំនួសតំណែងលោកSteve Bruceជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០១៦ ហើយគាត់បានចាប់ផ្តើមដោយភាពជោគជ័យដោយឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែ សីហានៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប៉ុន្តែក្នុងចំណោម៩ប្រកួតចុងក្រោយនេះក្រុមHull City ទទួលបានតែ៣ពិន្ទុប៉ុណ្ណោះ ។

ក្លិបHull Cityបានចេញសេចក្តីថ្លែងការណ៍មួយថា “Hull Cityកំពុងតែស្វែងរកអ្នកថ្មីមកជំនួស តំណែងលោកMike Phelan ហើយក្លិបសូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក” ។

លោកGary Rowettអតីតអ្នកចាត់ការទូទៅក្រុមBirminghamគឺជាបេក្ខជនឈានមុខគេដែល អាចនឹងមកជំនួសតំណែងរបស់លោកMike Phelan ។ ចំណែកបេក្ខជនដែលអាចនឹងត្រូវជ្រើសរើសផ្សេង ទៀតដូចជា Alan Pardew, Chris Coleman, Roy Hodgson, Harry Redknapp និង Ryan Giggs ៕ ដេវីត

fe fe-1


ចែករំលែក៖