ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់ហុងកុង ២ទល់សូន្យ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងធ្ងនធ្ងូរក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមកីឡាករជម្រើសជាតិរបស់ប្រទេសហុងកុង ក្រោមតំណក់ភ្លៀងជោគជាំ ខណៈដែលសន្ទុះនៃអ្នកគាំទ្រមានទៅទស្សនាផ្ទាល់ប្រមាណជាង៥ម៉ឺននាក់ នៅទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នាយប់ថ្ងៃព្រហស្បតិ៍ទី៦ខែតុលាឆ្នាំ២០១៦ហើយក៏អាចចាត់ទុកគឺជាប្រសាស្ត្រមួយដើម្បីឲ្យក្រុមកម្ពុជាតស៊ូឡើង បង្កើនសមត្ថភាពបន្ថែមទៀតទើបអាចដើរដល់គោលដៅជោគជ័យដែលអ្នកគាំទ្រពេញចិត្តនោះ ។

ជាមួយនិងការប្រកួតដ៏ផុយស្រួលរបស់ក្រុមកីឡាករបាល់ទាត់កម្ពុជា ខាងលើនេះ មិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនបាកទឹកទេ បើទោះស្ថិតក្រោមតំណក់ភ្លៀងយ៉ាងជោគជាំក៏ដោយចុះ ពីព្រោះអ្នកគាំទ្រទាំងនេះបានចាត់ទុក ចាញ់ក្រុមជម្រើសជាតិ ហុងកុងគឺជាមេរៀនដាសស្មារតីកីឡាករ កម្ពុជាកុំឲ្យមានជំងឺតួឯក ហើយនាំគ្នាបង្កើនការហ្វឹកហាត់ដើម្បីស្វែងរកឧត្តមភាព លើកក្រោយៗទៀតក្តីសង្ឃឹមនូវតែមានសម្រាប់កម្ពុជា ។

គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជា បានរងនូវវាយបកពីសំណាក់ក្រុមហុងកុងចាប់វិនាទីដំបូង ខណៈដែលការប្រកួតដំណើរបាន៧នាតី ក្រុមភ្ញៀវទាត់បាល់បំប៉ោងសំណាញទីកម្ពុជាបាន១គ្រាប់ដោយកីឡាករពាក់អាវលេខ១១ ឈ្មោះ Alexanderបន្ទាបពីទទួលបាល់ពីដៃគួរបស់ទាត់ចេញពីជ្រុងខាងស្តាំនៃអ្នកចាំទីកម្ពុជានោះ។ការប្រកួតនេះមានឧបស័គ្គច្រើនសម្រាប់ក្រុងទាំង២ បណ្តលមកពីអាកាសធាតុ មិនអំណោយផល ដោយមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែក្រុមកីឡាករទាំងសងខាង បានលេងដោយ គោរពនូវច្បាប់ល្បែងកីឡាជានិច្ច ។

ទីបំផុតនៃការប្រកួតសម្រាប់វគ្គទី១នៅចន្លោះនាទីទី៣២កីឡាករAlexanderដដែលមានឱកាសទាត់បាល់ចូលទីរបស់ក្រុមកម្ពុជា១គ្រាប់ទៀតធ្វើសកម្មភាពលេងរបស់កម្ពុជា កាន់ពិបាកថែមមួយកម្រិតទៀត ។

ក្រោយចប់វគ្គទី១ចូលដល់វគ្គទី២ គ្រូជម្រើសជាតិកម្ពុជា លោក Leeបានសម្រាប់ចិត្តប្តូរកីឡាករយ៉ាងច្រើនក្នុងគោលបំណងបំបែកក្បួន ក្រុមភ្ញៀវហុងកុង ប៉ុន្តែធ្វើមិនបានសម្រេចឡើយ រហូតចប់ការប្រកួត ក្រុមកម្ពុជាចាញ់ក្រុមហុងកុងក្នុងលទ្ធផលបច្ចេកទេស២ទល់សូន្យ ។

គួរបញ្ជាក់ថា ការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមទាំង២ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍សំខាន់ៗដូចជាក្រុមជម្រើសជាតិកម្ពុជា ត្រៀមខ្លួនប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cupត្រូវធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥ ដល់២១ ខែតុលា ឆ្នាំ២០១៦ ។

ម្យ៉ាងទៀតក្រុមកម្ពុជា នៅសល់ការប្រកួតមិត្តភាពអន្តរជាតិ១ប្រកួតទៀត ជាមួយក្រុមស្រីលង្កា នៅថ្ងៃអាទិត្យទី៩ ខែតុលាឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋាន ។ ចំណែកក្រុមហុងកុង វិញត្រូវត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ីបូព៌ា ( 2017 EAFF East ) នៅខែវិច្ឆិកា ខាងមុខត្រូវប្រកួតប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី (Asian Cup Second Preliminary Round ) ជុំទី២និងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមសិង្ហបុរី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លើទីលានកីឡដ្ឋាន MongKok Stadium ៕ សារីម

14495523_1166365980122726_3565274034454009282_n 14517629_1046992305417222_8715888462429227342_n 14600908_1046992342083885_3990682673275611837_n

 


ចែករំលែក៖