ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបឹងកេតមានឱកាសប្រកួតដណ្តើមពានរង្វាន់អន្តរ ជាតិចំនួន៣ក្រោយលើកពានរង្វាន់លីកមិតហ្វូនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរនឹងរ៉ាប់រងបេសកកម្មចំនួន៣នាចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ បន្ទាប់ពីពួកគេលេងឈ្នះពាន រង្វាន់មិតហ្វូនកម្ពុជាកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីលានពហុកីឡ ដ្ឋានជាតិតាមរូបមន្តក្រៅដីនិងក្នុងដី ដោយពីក្រុមអគ្គស្នងការដ្ឋាននរបាលជាតិ១ពិន្ទុប៉ុណ្ណោះ ក្រោយពេល

ក្រុមបឹងកេតប្រកួតផ្តាច់ព្រ័ត្រឈ្នះអគ្គស្នងការរដ្ឋានក្នុងលទ្ធ ផល២ទល់១នោះ។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុម បឹងកេតអង្គរបានឲ្យថា កូនក្រុមរបស់លោកត្រូវចូលរួមលេងដណ្តើមពានរង្វាន់អន្តរជាតិចំនួន៣គឺពានទី១-BTV CUP 2016 នៅ ខេត្ត Binh Duong ប្រទេសវៀតណាមនៅខែធ្នូចុងឆ្នាំនេះពានទី២-Toyota Mekong Cup នៅចុងឆ្នាំនេះនិងពានរង្វាន់អន្តរជាតិទី៣-ការប្រកួតជម្រុះ AFC Cupមានក្រុមខ្លាំងជាច្រើនចូលរួមផងដែរ ។

ក្រុមបឹងកេតបានក្លាយជាម្ចាស់ជើង ឯកពានរង្វាន់លីកកំពូលកម្ពុជា (Metfone Cambodian League 2016) ក្រោយរកបាន ពិន្ទុច្រើនជាងគេ បន្ទាប់ពីប្រកួតសប្ដាហ៍ចុងក្រោយឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល២ទល់១លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញនាល្ងាចថ្ងៃសៅរ៍ ទី១០ ខែកញ្ញា នេះ។ កីឡាករ Dzama Bata បានរកគ្រាប់បាល់នាំ សំណាងឲ្យបឹងកេតអង្គរនៅនាទី៥៣ ខណៈកីឡាករ សុខ សុវណ្ណ នៅនាទី៧២។ ចំណែក១គ្រាប់វាយបកវិញរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៅនាទី៨៦។ ក្នុងប្រកួតបិទរដូវកាលនេះដែរក្រុមណាហ្គាវើលបានប្រកួតស្មើគ្នាជាមួយក្រុមខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ២ទល់២ លើទីលានពហុកីឡដ្ឋានជាតិហើយក្រុម វេស្ទើនភ្នំពេញបានយកឈ្នះលើក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោយ លទ្ធផល៦ទល់០លើទីលានកីឡដ្ឋាន វេស្ទើន ។

គួររំលឹកថា ចំណាត់ថ្នាក់ប្រចាំរដូវកាល ក្រុមបឹងកេតអង្គរឈរលេខ១មាន៤៧ពិន្ទុ, ក្រសួងការពារជាតិលេខ២មាន៤៦ពិន្ទុ, ក្រុមណាហ្គាវើលឈរលេខ៣មាន៣៥ពិន្ទុ, ចំណែកក្រុមព្រះខ័នរាជស្វាយរៀងមាន ៣១ពិន្ទុឈរលេខ៤, ក្រុមភ្នំពេញក្រោន លេខ៥មាន២៨ពិន្ទុ, ក្រុមខេមបូឌានថាយហ្គឺរមាន២៥ពិន្ទុឈរលេខ៦, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេខ៧មាន១៧ ពិន្ទុ, ក្រុមវេស្ទើនភ្នំពេញឈរលេខ៨មាន១១ពិន្ទុ,ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាលេខ៩មាន៨ពិន្ទុនិងក្រុមអាស៊ីអឺរ៉ុបលេខ ១០មាន៦ពិន្ទុ ។ ការប្រកួតនេះមានសមាជិកក្រុមចំនួន១០រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រើរយៈពេល៧ខែ ។ ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦លើក កីឡដ្ឋានចំនួន៥ផ្សេង។ ក្រុមទាំង១០ត្រូវប្រកួតវិលជុំចំនួន២ដង ស្មើ១៨សប្ដាហ៍ទីបំផុតការប្រកួតចុងក្រោយនេះក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេតយ្រូវឈ្នះជើងឯកប្រចាំឆ្នាំ២០១៦៕ សារីម

photo_2016-09-12_10-39-39

 


ចែករំលែក៖