ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវករ IS ទទួលស្គាល់ពីការវាយប្រហារភេរវកម្មនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

បណ្តាញព័ត៌មាន Amaq របស់ក្រុមភេរវ កម្ម IS ទើបតែបានផ្សព្វផ្សាយនូវសេចក្តីប្រកាសទទួលស្គាល់ពីការវាយប្រហារនៅ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅ ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមភេរវករខាងលើបានបញ្ជាក់ថា សមាជិករបស់គេបានបើកការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៣៥នាក់ និងជាង៥០នាក់រងរបួស។ កន្លងមកមន្ត្រីអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មានអ្នក ស្លាប់១៣នាក់ និងរបួស៣០នាក់ ដោយ បញ្ជាក់ថា និងមានអ្នកស្លាប់កើនឡើងជា បន្តទៀត។

ក្រុមភេរវកម្ម IS ក៏បានទទួលស្គាល់ ពីការវាយប្រហារជាច្រើនលើកសមា្លប់ មនុស្សយ៉ាងច្រើននៅខេត្ត Nangarhar ជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។

យុទ្ធនាការឃោសនាបោះឆ្នោតនៅ ប្រទេសអាហ្វហ្គានីស្ថាន ចាប់ផ្តើមកាល ពីថ្ងៃទី២៨ ខែកញ្ញា កន្លងមក។ តាមតួ លេខផ្លូវការពីរដ្ឋាភិបាល មានមនុស្ស ស្លាប់៥០នាក់ ក្នុងនោះមានបេក្ខភាព តំណាងរាស្ត្រ៧នាក់ផងដែរ។

កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងមក ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាត នៅជិតការិយាល័យគណៈកម្មការរៀប ចំការបោះឆ្នោតនៅទីក្រុង Jalalabad បណ្តាលឲ្យមានអ្នកស្លាប់៣នាក់ និង របួស៨នាក់៕ ម៉ែវ សាធី


ចែករំលែក៖