ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសាសនិកអ៊ិស្លាមប្រមូលផ្តុំគ្នានៅមុខសេតវិមានធ្វើពិធីបន់ស្រន់

ចែករំលែក៖

ក្រុមអ្នកកាន់សាសនាអ៊ិស្លាមរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខសេតវិមាន ធ្វើពិធីបន់ស្រន់ និងជាការប្រឆាំងទៅលើការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជា រដ្ឋធានីរបស់អុីស្រាអែល។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់ ក្រុមអ៊ិស្លាមនៅអាមេរិក ក្រុមអ៊ិស្លាមជា ច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅមុខ សេតវិមាន ដោយមានទាំងស្លាកបដា ប្រឆាំងនឹងការគ្រប់គ្រងដោយខុសច្បាប់ របស់អុីស្រាអែលនៅភាគខាងកើតតំបន់ហ្ស៊េរុយសាឡឹម និងតំបន់ភាគខាងលិច ជ្រោយកាហ្សា។

នៅថ្ងៃទី៨ ខែធ្នូ ពលរដ្ឋប៉ាឡេស្ទីនរាប់ ពាន់នាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងការទទួលស្គាល់របស់អាមេរិក។ សកម្មភាពរបស់លោក ត្រាំ មិនខុស អ្វីនឹងឃុបឃិត ឈ្លានពានទឹកដីប៉ាឡេស្ទីន នោះឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៨ ខែធ្នូ បានឲ្យដឹងថា អុីស្រា អែល តែងតែចាត់ទុកទីក្រុងហ្ស៊េរុយសា ឡឹម ថាជារដ្ឋធានីរបស់ខ្លួន ហើយពេល នេះ ទោះបីជាមានកំហឹងសាធារណៈ និងភាពចលាចលសង្គមនៅទូទាំងពិភព លោកក៏ដោយ ក៏ក្រុមមន្រ្តីនៃប្រទេស អុីស្រាអែលមិនបានរឹតបន្តឹងការធ្វើដំណើរទៅកាន់វិហារ Al Aqsa នៅលើប្រាសាទភ្នំ ដែលត្រូវបានចាត់ទុកថាជាទីសក្ការបូជាទី៣សម្រាប់មូស្លីម បន្ទាប់ពីទីក្រុង Mecca និងទីក្រុង Medina ដែលស្ថិតនៅក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីតនោះទេ។

សូមជម្រាបផងដែរថា កាលពីពេលមុន ប្រសិនបើអំពើហិង្សាបានផ្ទុះឡើងនៅគ្រប់ទីកន្លែង នៅជិតវិហារអុិស្លាមនោះ ប្រទេសអុីស្រាអែលនឹងកំណត់ការរឹតត្បិតអំពី អាយុចំពោះអ្នកដែលចង់ទៅលើតំបន់នេះ ប៉ុន្តែសព្វថ្ងៃមិនមែនដូច្នេះទេ៕ ម៉ែវ សាធី


ចែករំលែក៖