ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធំ២កំពុងប្រជែងគ្នាវាតយកដីឆ្នេរសមុទ្រប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានឆ្នេរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន សុខ គង់ (អូតែលសុខា ) និងក្រុមហ៊ុនស៊ីហួរ ដែល ជាក្រុមហ៊ុនចិនដ៏ធំមួយ កំពុងដំណើរការ សាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំនៅជាប់នឹងឆ្នេរសមុទ្រតំបន់កំពេញ ស្ថិតក្នុង ភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ ។ ក្រុមហ៊ុនធំទាំង២នេះត្រូវបាន គេមើលឃើញថា កំពុងប្រជែងគ្នាយកឈ្នះ យកចាញ់វាតយកដីឆ្នេរធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លូន ដោយក្រុមហ៊ុន ស៊ី ហួរ បានប្រើប្រាស់មធ្យោបាយចាក់ដីចាក់ថ្មលុបឆ្នេរ សមុទ្ររៀបខឿនថ្មចាក់បេតុងវាតយក ត្រង់តែម្តងដោយអះអាងថា ក្រុមហ៊ុនមាន ច្បាប់ត្រឹមត្រូវ ។ ចំណែកក្រុមហ៊ុន សុខ គង់ អូតែលសុខាវិញប្រើប្រាស់ម៉ាស៊ីនបូមខ្សាច់ចំនួន២គ្រឿង បូមនៅក្នុងតំបន់តែមួយដែល ក្រុមហ៊ុនស៊ីហួរកំពុងចាក់ដីលុបដោយបាន បញ្ជាក់ថា ចំណុចដែលក្រុមហ៊ុន ស៊ីហួរ ចាក់ដីលុបនោះ ជាផ្លូវរំដោះទឹកហូរក្នុងរដូវ វស្សាហើយក៏ជាដីឆ្នេរស្ថិតក្នុងការគ្រប់គ្រងរបស់អូតែលសុខាផងដែរ ។

តំណាងក្រុមហ៊ុន ស៊ី ហួរ បានបញ្ជាក់ ថា ក្រុមហ៊ុនបានទទួលសិទ្ធិគ្រប់គ្រាន់ពីរាជ រដ្ឋាភិបាលក្នុងការប្រើប្រាស់ឆ្នេរ និងអភិ វឌ្ឍឆ្នេរ ប្រវែង៥០ម៉ែត្រ ។ ដូចនេះការ ចាប់ដីលុបឆ្នេរ ក៏ដូចជាចាក់ថ្មចាក់ខឿន លើដីឆ្នេរ គ្មានរឿងអីខុសច្បាប់នោះឡើយ គឺចាក់លុបសមុទ្រតាមតែគោលការណ៍ របស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរាជ រដ្ឋាភិបាលប៉ុណ្ណោះ ។ ចំពោះការបូមខ្សាច់ របស់ក្រុមហ៊ុនអូតែលសុខា គឺជាសញាមួយចង់បង្កបញ្ហាធ្វើឲ្យមានការរាំងស្ទះនិងលំបាក គ្រប់បែបយ៉ាងដល់ដំណើរការអភិវឌ្ឍរបស់ ក្រុមហ៊ុនស៊ីហួរប៉ុណ្ណោះ ។

ដោយឡែកលោក ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជា តំណាងក្រុមហ៊ុន អូតែលតែសុខាបាន អះអាងថា ការបូមខ្សាច់របស់ក្រុមហ៊ុន សុខានាពេលនេះ គឺជាការស្តារគន្លងផ្លូវ ទឹកហូរ ដើម្បីរំដោះទឹកជន់លិចក្នុងរដូវ វស្សាផ្លូវទឹកហូរមួយនេះ បើពិនិត្យជាក់ស្តែងក្នុងផែនទីប្លង់ប្រព័ន្ធ គឺស្ថិតនៅក្នុង ចំណុច ដែលក្រុមហ៊ុនស៊ីហួរកំពុងចាក់ដី លុបតែម្តងវាជាហេតុធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវបង្ហូរទឹក និងបរិស្ថាន ឆ្នេរសមុទ្រផងដែរ ។ លោកបានបន្តទៀត ថា អ្វីដែលក្រុមហ៊ុនស៊ីហួរកំពុងធ្វើវាជា ការបំពានទាំងស្រុង បើនិយាយពីផ្លូវច្បាប់ ។ ដូចនេះលោកឧកញ៉ា សំណូមពរឲ្យក្រុម ហ៊ុនស៊ីហួរធ្វើអ្វីៗតាមតែប្លង់របស់ខ្លូនដែលច្បាប់អនុញ្ញាតឲ្យទៅ វាមិនជាបញ្ហាអ្វីនោះ ទេ ។ តែបើមិនអ៊ីចឹងទេ នឹងមានបញ្ហា មិនចេះ ចប់នោះឡើយ ពីព្រោះការចាក់ដីក៏ដូចជា ចាក់ថ្ម របស់ក្រុមហ៊ុន ស៊ីហួរកំពុងរំលោភ បំពានលើដីផ្លូវទឹកនឹងដីឆ្នេរក្រុមហ៊ុនសុខា គ្រប់គ្រង មិនតិចជាង៣០ម៉ែត្រនោះ ឡើយ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមហ៊ុនយក្សទាំងពីរនេះ មានបញ្ហាមិនត្រូវគ្នា ក្នុងការទទូលសិទ្ធិគ្រប់គ្រងដីឆ្នេរសមុទ្រ ដោយក្រុមហ៊ុនសុខាបានដាក់ការស្នើសុំទៅអាជ្ញាធរគ្រប់លំដាក់ថ្នាក់ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធធ្វើយ៉ាងណា ធ្វើការបែងចែកឲ្យដាច់ពីគ្នាគឺក្រុមហ៊ុន ស៊ីហួរត្រូវតែគោរពនិងទទូលយកនូវអ្វី ដែលជាសិទ្ធិទទួលបានពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍឆ្នេរ ក្នុងរង្វង់គ្រប់គ្រង់របស់ ខ្លូន ។ ប៉ុន្តែក្រុមហ៊ុនស៊ីហួរមួយនេះដូចជា ពិបាកនិយាយគ្នាណាស់ដោយគេមិនគោរពតាមអ្វីដែលជាសំណូមពររបស់ក្រុមហ៊ុន សុខា នោះទេ បើទោះជាមន្រ្តីជំនាញពាក់ ព័ន្ធមានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ។ ចំណុចនេះវាជាបញ្ចប់មួយដែលរាជរដ្ឋាភិបាលត្រូវតែធ្វើការពិចារណាឡើងវិញ ហើយដើម្បីបញ្ចាប់ទំនាស់ ផ្សេងៗដែល កំពុងតែកើតមានឡើងបង្កឲ្យមានភាពស្មុគស្មាញដល់សង្គមជាតិនិងបង្កផលប៉ះពាល់ ដល់ បរិស្ថានឆ្នេរ ពីព្រោះទំនាស់នេះ ។ បើពឹង ទៅលើមន្រ្តីជំនាញត្រឹមថ្នាក់ខេត្តព្រះសីហនុទៅមិនរូចនោះទេ គឺនិយាយអីក៏គេមិនអនុវត្តតាមនោះដែរ ៕ ឆ្លាមសមុទ្រ

 

untitled-1


ចែករំលែក៖