ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនសន្តិសុខយាមនៅបុរីពិភពថ្មីត្រពាំងថ្លឹង៤របស់លោកឧកញា ហុង ពីវ កំពុងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកមាន ចាន់យ៉ាដា អភិរងរាជធានីភ្នំពេញបានបញ្ជាឲ្យ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យករណីដែលប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភជុំវិញទង្វើរបស់ក្រុមហ៊ុនសន្តិសុខឯកជន នៅក្រុមហ៊ុនបុរីពិភពថ្មីត្រពាំងថ្លឹង៤ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យជាបន្ទាន់។

ការបញ្ជានេះបានធ្វើឡើង បន្ទាប់ពីតំណាងប្រជាពលរដ្ឋ លើកឡើងពីកង្វល់ ក្នុងវេទិការសាធារណៈ និងពិគ្រោះយោ បល់ របស់ក្រុមប្រឹក្សារាជធានភ្នំពេញ នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នៅក្នុង វត្តរុណវតី្ក្ត្ត មានលោកម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានភ្នំពេញ និងប្រជាពលរដ្ឋ ចូលរួម ប្រមាណជាង៦០០នាក់ ។

តំណាងប្រជាពលរដ្ឋរស់នៅក្នុងបុរីភិពថ្មីត្រពាំងថ្លឹង៤បានសុំណូមពរដល់ លោក.អភិបាល.អភិបាលរង រាជ ធានីភ្នំពេញនិង លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍ សែន ជ័យមេត្តាជួយពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុនសន្តិសុខឯកជនដែលទទួលបានសិទ្ធិយាមការពារបុរីពិភពថ្មី ដែលគេស្គាល់យ៉ាងច្បាស់ថា ជារបស់លោក ឧកញាហុង ពីវ តែងតែបង្ករការភ័យខ្លាចដល់ ប្រជាពល រដ្ឋរស់នៅទីនោះដូចជា៖ការប្រើប្រាស់ឯកសណ្ឋានយោធានិងរថយន្តយោធា ចំពោះកាយាម ល្បាតពួកគេសុទ្ធតែបំពាក់អាវុធនូវជាប់និងខ្លួន ដោយពីសន្តិខុសឯកជនក្រុមហ៊ុនផ្សេង តែងតែធ្វើឲ្យប្រជា ពលរដ្ឋភិតភ័យ ។

តំណាងប្រជាពលរដ្ឋរូបនោះបានសុំណូមពរដល់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញមេត្តាជួយទប់ស្កាត់សកម្មភាពសន្តិសុខឯកជនខាងលើនេះដូចជា ទី១-ជួយសំរួលដល់ប្រជាពលរដ្ឋដែលចូលលក់ នំចំណីបន្តិច បន្តួចក្នុងបុរីសូមកុំយកលុយពីពួកគាត់ ទី២-រាល់រថយន្តរបស់ប្រជាពលរដ្ឋរស់នៅ ក្នុងបុរីដឹកជញ្ជូន អ៊ីវ៉ាន់ លក់ដូរ សូមកំឲ្យសន្តិសុខយកលុយពីពួកគាត់ ទី៣-រាល់ពិធីបុណ្យធំតូច សូមឲ្យសន្តិសុខអនុញ្ញាតឲ្យ ក្រុមប្រជាការពារភូមិ ចូលក្នុងបុរី ដើម្បីជួយការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនពលរដ្ឋ ទី៤-ស្នើសុំកុំឲ្យក្រុមហ៊ុន សន្តិសុខយកសេវាបន្ថែមលើសេវា តបណ្តាញប្រព័ន្ធអ៊ិនធើណេត និងខ្សែកាបន៍ ដែលពលរដ្ឋហៅក្រុមហ៊ុនមកតំឡើងជូនផ្ទះក្នុងបុរីពិភពថ្មី ទី៥-បច្ចុប្បន្នក្រុមហ៊ុនសន្តិសុខឯកជននោះ បានយកថ្លៃការពារផ្សេងៗ ក្នុងតម្លៃខ្ពស់ចន្លោះពី១០០-៥០០ដុល្លារ ទី៦-ការយកលុយលើសេវាពន្ធម៉ូតូ និងរថយន្តដោយមានបិទស្ទីកគើ (ដូចស្ទីកគើរបស់ពន្ធដាតាមខេត្ត) ។ បញ្ហាបង់ពន្ធ លើទោចក្រ យាន យន្តនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលលុបចោល អស់ហើយដើម្បីសម្រួលដល់ ជីវភាព របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ ។

ដោយឡែកម៉ូតូ និង រថយន្ត របស់ប្រជាពលរដ្ឋរស់នៅក្នុង បុរីពិភពថ្មីត្រពាំងថ្លឹង៤ត្រូវបានក្រុមហ៊ុនសន្តិសុខឯកជន ក្នុងបុរីពិភពថ្មី បង្កើតស្ទីកគ័រផ្ទាល់ខ្លួនបិទទៅ លើម៉ូតូនិងរថយន្តដើម្បីទាថ្លៃពន្ធប្រចាំខែ-ឆ្នាំ ពីប្រជាពលរដ្ឋរស់នៅក្នុងបុរី ក្នុងតម្លៃ ម៉ូតូ១ គ្រឿងចាប់ ៣ដុល្លារ និងរថយន្ត៥ដុល្លារឡើង ។ ទី៧-រាល់ពេលបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជននោះទៅយកថ្លៃសេ វាការពារផ្សេងៗតែងតែបំពាក់អាវុធជាប់បង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

លោក មាន ចាន់យ៉ាដា អភិរងរាជធានីភ្នំពេញ បានចាត់ទុកទង្វើរ របស់ក្រុមហ៊ុនសន្តិសុខឯកជន យាមការពារសន្តិសុខ នៅបុរីពិភពថ្មីត្រពាំងថ្លឹង៤ របស់លោកឧកញា ហុង ពីវនោះថា ជាទង្វើរចង់បង្កើត តំបន់អបគមន៍ ដូច្នេះគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យត្រូវតែចុះទៅពិនិត្យករណីនេះភ្លាម មិនអាចបណ្តែតបណ្តោយឲ្យក្រុមហ៊ុនសន្តិសុខឯកជនមួយនេះធ្វើអ្វីតាមចិត្តបានឡើយ ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានទទួកស្គាល់ថា នៅបុរីពិភពថ្មីក្នុងភូមិត្រពាំអថ្លឹង៤ របស់លោកឧកញាហុង ពីវ ពិតជាមានលេចឮពាក្យថា សន្តិសុខក្រុមហ៊ុនឯកជន នៅទីនោះបាន ប្រព្រឹតដូចអ្វីដែល តំណាងប្រជាពល រដ្ឋបានលើកឡើងពិតប្រាកដមែន ។ លោក អភិបាលបាន ថ្លែងទទួលស្គាល់ បែបនេះ ដោយសារ រូបលោកបានដឹងតាមរយៈតុការហ្វេជជែកគ្នាមួយកន្លែងនៅម្តុំនោះ ។ លោកបានគូសបញ្ជាក់ថា សន្តិសុខ នៅបុរីពិភពថ្មីត្រពាំងថ្លឹង៤ សូម្បីតែប្រជាពលរដ្ឋ ដើរលក់ដូ នំចំណីបន្តិចបន្តួច តាមកង់ ម៉ូតូ ក្នុងនោះ លោក ក៏បានជួប ម៉ូតូដែលមានបិទស្ទិកគើរ មានលក្ខណៈ ដូចស្ទិកគើរពន្ធដាតាមបណ្តាខេត្តដែរ។ ហើយ មាន កំណតតម្លៃចន្លោះពី២-៣ដុលា្លរ សម្រាប់ម៉ូតូ១គ្រឿង និង រថយន្តតម្លៃចាប់ពី៥-១០ដុល្លារ ប៉ុន្តែលោកថា លោកមិនច្បាស់ទេបញ្ហានេះ ៕ សំរិត


ចែករំលែក៖