ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Anker បានបង្កើត Speaker តូចមួយដែលមានលក្ខណៈដូចនឹង Echo Dot ប៉ុន្តែមានតម្លៃថោកជាង

ចែករំលែក៖

ប្រសិនបើអ្នកជាម្ចាស់ Amazon Echo ហើយចង់បាន Alexa ដើម្បីដាក់នៅក្នុងបន្ទប់ផ្ទះរបស់អ្នកបន្ថែមទៀត នោះជាជំរើសដ៏ល្អបំផុតរបស់អ្នកដែលជ្រើសរើសបាននូវ Echo Dot មានតម្លៃ $ 50 ។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនគ្រឿងបន្ថែម Anker ដែលកំពុងប្រើប្រាស់លើក្រុមហ៊ុន Amazon ជាមួយនឹង Smart Speaker តូចច្រឡឹងដែលផលិតមុខងារ Alexa នៅក្នុងម៉ាសុីនផងដែរ ហើយវាមានលក់ក្នុងតម្លៃតែ $ 35 ប៉ុណ្ណោះ។

Speaker ម៉ាក Anker នេះមានឈ្មោះថា Eufy Genie ។ ហើយខណៈពេលដែលវាជាប្រភេទឈ្មោះមួយដ៏ចម្លែក ផលិតផលខ្លួនឯងផ្ទាល់គឺនៅតែបន្តដំនើរការទៅមុខជានិច្ច។ វាមានទំហំធំជាង Echo Dot បន្តិចបន្តួច ប៉ុន្តែក្រុមហ៊ុន Anker អះអាងថាឧបករណ៍នេះ នឹងផ្តល់ជូននូវសម្លេងល្អជាងមុននិងលក្ខណៈពិសេសដូចគ្នាទាំងអស់។ ដូច្នេះវានឹងនៅតែស្តាប់អ្នក ដើម្បីសួរសំនួរ ឬផ្តល់នូវពាក្យបញ្ជា Alexa, ហើយវានឹងមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាងដែល Alexa ជាធម្មតាអាចមានដូចជា ការបញ្ជាវត្ថុ ការលេងភ្លេង និងការត្រួតពិនិត្យឧបករណ៍ផ្ទះឆ្លាត។

ថាតើវាពិតជាល្អប្រសើរ ឬយ៉ាងហោចណាស់ក៏ល្អដូច Echo Dot ដូចដែលត្រូវបានគេមើលឃើញ។ ផលិតផលនេះត្រូវបានប្រកាសដាក់លក់នៅថ្ងៃនេះ ប៉ុន្តែវាមិនបានដឹកជញ្ជូនក្នុងសប្តាហ៍មួយជាមួយគ្នានោះទេ ត្រូវចាំរហូតដល់ថ្ងៃទី 16 ខែសីហា។ ប៉ុន្តែប្រសិនបើវាគ្រប់គ្រងយ៉ាងហោចណាស់សមត្ថភាពរបស់ Echo Dot ក្រុមហ៊ុន Anker មានរូបរាងល្អក្នុងការឈ្នះលើអតិថិជនដែលកំពុងស្វែងរក Alexa នៅក្នុងជ្រុងមួយផ្សេងទៀតនៅក្នុងផ្ទះរបស់ពួកគេ។

Eufy Genie តំលៃ $ 40 នេះមានរួមបញ្ចូលទាំងការប្រើប្រព័ន្ធប៊្លូធូសដែលអាចឱ្យវាតភ្ជាប់ជាមួយ Speaker ខាងក្រៅដើម្បីចាក់លេងភ្លេង។ នោះជាអ្វីដែល Echo Dot អាចធ្វើបានដូច្នេះការដាក់បញ្ចូលនឹងជួយនាំយក Genie ទៅកៀកជិតនឹងផលិតផលរបស់ Amazon ៕ ហេង លក្ខិណា


ចែករំលែក៖