ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Huawei ផលិត Laptop ជាលើកដំបូងដែលមាន fingerprint sensor

ចែករំលែក៖

បន្ទាប់ពីបានបង្កើននូវទីផ្សារទូរសព្ទ័ស្មាតហ្វូនចិន និង នាឡិកា smart watch ក្រុមហ៊ុន Huawei បានចាប់អារម្មណ៍ជាមួយនឹងការផលិត laptop ជាលើកដំបូងរបស់ខ្លួន។ ក្រុមហ៊ុន Huawei បានផលិត laptop ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិត laptop ដូចជា Lenovo, Dell និងHP ជាដើម។ ឥឡូវនេះ Laptop MateBook X 13 អុីញ របស់ Huawei មានលក្ខណៈពិសេសលើសពី Laptop ដទៃទៀត ត្រង់មានកញ្ចក់អេក្រង់ពេញ ប្រើ fingerprint sensor ដូចទូរសព្ទ័ស្មាតហ្វូនដែលអាចកំណត់ស្មាមក្រយៅដៃអ្នកប្រើប្រាស់ វាមានភាពងាយស្រួលត្រង់អ្នកប្រើគ្រាន់តែស្កេនក្រយៅដៃដែលបានកំណត់រួចហើយនោះ វានឹងចេញ profile ដែលជារបស់អ្នកប្រើដោយស្វ័យប្រវត្តិ ។ Laptop នេះដំនើរការដោយ Intel Corp. processor និង មានទំងន់ 1 គីឡូ ។ ក្រុមហ៊ុន Huawei នឹងដាក់លក់ Laptop ម៉ូលដែលនេះក្នុងតំលៃ $1,912 ។

ក្រុមហ៊ុន Huawei ក៏បានណែនាំ Laptop MateBook E ដែលជាស៊េរីចុងក្រោយគេបង្អស់ ដែលមានទំហំ 12 អុីញ ដែលមានក្ដារចុចដាច់ចេញពីអេក្រង់ដែលស្រដៀងទៅនឹង Laptop របស់ក្រុមហ៊ុនល្បីៗដែលទើបនឹងចេញនាពេលថ្មីនេះ។ Laptop ស៊េរីនេះអាចរកបានតែនៅលើទីផ្សារក្នុងសហរដ្ឋអាមេរិក, អាល្លឺម៉ង់, អេស្ប៉ាញ, ជប៉ុន, អារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសចិននេះបើយោងតាមក្រុមហ៊ុន ៕ ហេង លក្ខិណា


ចែករំលែក៖