ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Meitu បានចែកចាយទូរសព្ទ័ដៃ Sailor Moon និង ដងថតរូប selfie

ចែករំលែក៖

Meitu ជាក្រុមហ៊ុនចិនមួយដែលទើបតែបានផលិតដង selfie ជាឈុតជាមួយនឹងទូរសព្ទ័ថ្មីគួរអោយស្រលាញ់របស់ខ្លួនមើលទៅកាន់តែទាក់ទាញជាងមុន ខុសពីគេត្រង់មានដងសំរាប់ថតរូបនឹងអមដោយពណ៌សុីជំពូដែលជាពណ៌ពេញនិយមសំរាប់មិត្តនារីៗ។ ក្រុមហ៊ុននេះ ទើបតែបានចេញផ្សាយ M8 និង upgrade ទូរសព្ទ័ Meitu T8 ។ ទូរស័ព្ទរបស់ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាផលិតផលដែលអ្នកប្រើប្រាស់ទិញទុកសំរាប់ការពេញនិយមថតរូប selfie នាបច្ចុប្បន្ននេះ។ កាមេរ៉ាមុខ របស់ Meitu M8 គឺជាកាមេរ៉ា 12-megapixel របស់ Sony ដោយមានកាមេរ៉ាខាងក្រោយ 21-megapixel របស់ Sony ។ វាមានអេក្រង់ 5,2 អ៊ីញ , មាន RAM 4GB , ដំណើរការដោយ Helio X20 និង ថ្ម 3000mAh ។

Meitu រចនាឡើងដោយមានការចូលរួមពី តារាស្រីចិនម្នាក់ឈ្មោះ Angelababy ដែលបានជួយផ្សព្វផ្សាយទូរសព្ទ័ Sailor Moon Pretty Soldier Edition អមដោយដងថតរូប selfie ។ ក្រុមហ៊ុនសង្ឃឹមថានឹងនាំយក ទូរស័ព្ទ Meitu នេះទៅចែកចាយនៅសហរដ្ឋអាមេរិកផងដែរ។ Meitu បានបញ្ចេញទូរស័ព្ទដែលមានពណ៌ផ្សេងទៀតដូចជា ខៀវ, ក្រហម, ស ផ្កាឈូក និង special Hello Kitty Edition ។ ទូរស័ព្ទនេះនឹងចេញលក់នៅថ្ងៃសុក្រនេះនៅពេលថ្ងៃត្រង់នៅលើគេហទំព័រផ្លូវការសម្រាប់ ¥ 2999 (ប្រហែល $ 435 ) និងមានតែ 10,000 គ្រឿងនឹងអាចរកបាន ៕ ហេង លក្ខិណា

 


ចែករំលែក៖