ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកមានអំណាចនៅស្រុកអន្លង់វែង១២នាក់ឃុបឃិតគ្នាយកដីបឹងរមណីយដ្ឋានផ្ទះតាម៉ុកធ្វើជាកម្មសិទ្ធិហើយយករាស្ត្របាំងមុខ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីបិទផ្សាយបញ្ជីឈ្មោះក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រពន្ធរួចមក នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានការបែកធ្លាយថា ដីបឹង រមណីយដ្ឋានផ្ទះតាម៉ុក ត្រូវបានក្រុម អ្នកមានអំណាច បូករួមទាំងសាច់ញាតិ ទាំង១២នាក់ត្រូវបានលាតត្រដាង ដែល អ្នកមានអំណាចទាំងអស់នោះបាននាំគ្នា វាស់វែងចុះបញ្ជី ធ្វើបណ្ណកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធធ្វើបណ្ណចំនួន១២ក្បាលដីរួចជា ស្រេច ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ឈ្មោះទាំង១២នាក់នៅក្នុងតារាងដីទាំងនោះមានដូចតទៅ ៖

ទី១- លឹម សុខតូ និងប្រពន្ធ ឈ្មោះ វើងផាន់ណា ជាអភិបាលរងខេត្តឧត្ដរមានជ័យដែលមានលេខរៀងក្បាលដី៨៥៤

ទី២-ឈ្មោះ គឹម គាវិន ប្រពន្ធឈ្មោះ ស៊ុនសោភ័ណ មានតួនាទីជាប្រធានមន្ទីរ រៀបចំដែនដី និងសុរិយោដី ខេត្តឧត្ដរ មានជ័យ។

ទី៣-ឈ្មោះ ស្ដើង វ៉ាន់ណេត ប្រពន្ធ ឈ្មោះឡេង គឹមសាន មានតួនាទីជាប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ដែល មានក្បាលដីលេខ៨៦៦

ទី៤-ឈ្មោះ ហោ សំអាត ស្លាប់នៅ ឆ្នាំ១៩៧៥ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ត្រូវ បានគេដឹងថាជាឪពុកម្ដាយ របស់លោក ហោរ ជិនវីរយុទ្ធ ដែលមានលេខក្បាលដី ៨៦១

ទី៥-ឈ្មោះវង្ស ភក្រ្ដ ប្រពន្ធឈ្មោះ ញ៉ែមរ៉ា មានតួនាទីជាមេឃុំអន្លង់វែង ដែល មានលេខក្បាលដី៨៥៦

ទី៦-ឈ្មោះ សែម អៀម ប្រពន្ធឈ្មោះ សោភាន់ ជាស្មៀនឃុំអន្លង់វែង មានលេខ រៀងក្បាលដី ៨៥៧

ទី៧-ឈ្មោះ សុិន ផេង ប្រពន្ធឈ្មោះ ព្រំអៃ ជាអ្នកមានអំណាចមួយរូបនៅខេត្ត ឧត្ដរមានជ័យ ដែលមានលេខ រៀងក្បាល ដី៨៥៨

ទី៨- ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះគិតសុផល មានលេខរៀងក្បាលដី ៨៥៩ ជាសាច់ញាតិអ្នកមានអំណាចម្នាក់ដែលមិនហ៊ានចេញមុខ

ទី៩- ខែម វាសនា ប្រពន្ធ ឈ្មោះ មិុល លក្ខិណា ដែលមានលេខរៀងក្បាលដី ៨៦០

ទី១០-សេង សុង ប្រពន្ធឈ្មោះ កឹមវឿន ជាក្រុមប្រឹក្សាឃុំអន្លង់វែង មានលេខរៀង ក្បាលដី ៨៦៧

ទី១១-ឈ្មោះ មុំ ម៉ុន ប្រពន្ធ ឈ្មោះ​វ៉ាសុខាមានលេខរៀងក្បាល​ដី៨៦៩ ទី១២-ម៉ិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សុី មានលេខរៀងក្បាលដីលេខ ៨៧០។

សូមបញ្ជាក់ផងដែថាឈ្មោះទាំង១២ខាងលើ ដែលបានឃុបឃិតគ្នាយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធិ របស់ខ្លួននោះគឺជា​មន្រ្ដីគ្រាក់ៗដែលមានតួនាទីនិងតំណែងធំៗនៅក្នុងស្រុកអន្លង់វែង សាលាខេត្ត និង មន្ទីរជំនាញ មិនមែនដូចការលើកឡើងថាចែនជូនពលរដ្ឋនោះទេ ។ទង្វើនេះមហា ជនចោទថាអ្នកមានអំណាចទាំងនោះ ហេតុតែចង់បានដីរដ្ឋដែលជាដីបឹងរមណីយដ្ឋានផ្ទះតាម៉ុកបែរជាយកឈ្មោះប្រជាពល រដ្ឋទៅបាំងមុខទៅវិញ ដែលប្រជាពលរដ្ឋ លោកមិនបានដឹងខ្យល់អីបន្ដិចសោះនោះ ៕ ប៉ែន នួន

 


ចែករំលែក៖