ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នករត់ម៉ូតូឌុប ដេញចាប់ម៉ូយពីរថយន្តតាក់ស៊ី ប្រសាចពេញផ្លូវនៅគល់ស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញៈ​ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវចុះពីស្ពានជ្រោយចង្វា មកដល់រង្វង់មូលកួចកាណុង បានរអ៊ូរទាំថា​ ក្រុមអ្នករត់ម៉ូតូឌុប ដេញចាប់ម៉ូយពីរថយន្តតាក់ស៊ី កំពុងតែធ្វើឲ្យមានភាពរញ៉េរញ៉ៃពេញផ្លូវសាធារណ:​ ដូចជាគ្មា​ន សណ្តាប់ធ្នាប់ និងសុវត្ថិភាពសោះនៅតាមផ្លូវនេះ​ ដែលស្ថិតក្នងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​។

សកម្មភាពនេះ ពេលឃើញមានរថយន្តតាក់ស៊ីបើកចុះពីស្ពានជ្រោយចង្វា ឬក៏មកតាមផ្លូវជាតិលេខ៥ យើងនឹងបានឃើញក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់បី ដេញចាប់ម៉ូយរត់ទាំងហ្វូងដេញតាមរថយន្តតាក់ស៊ី ដើម្បីចាប់អ្នកដំណើរដែលនៅលើរថយន្តមកឲ្យជិះម៉ូតូខ្លួនយ៉ាងប្រសាចពេញផ្លូវ ដែលពេលខ្លះអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារតែរត់ពេញផ្លូវបែបនេះ ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមរថយន្តឈ្នួល ក៏ដូចជាអ្នកដំណើរតាមផ្លូវ ​សូមអាជ្ញាធរខណ្ឌដូនពេញ​ មេត្តាចុះជួយមើលក្រុមអ្នកចាប់ម៉ូយទាំងនោះ​ ដើម្បីការពារនៅសុវត្ថិភាព ពួកគាត់ផង ហើយគួរតែមានបេនរថយន្ត ឬម៉ូតូសំរាប់អ្នកប្រកបរបរដូចជាពួកគេ​ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ​នេះដែរ​ ៕ ជ្រោយពេជ្រ

image6

image5

image4

image3

image2

image1

image7
សូមចុចអានបន្តទៀត ៖ គាស់ទ្វារផ្ទះលួចចំទូរស័ព្ទដាក់ប្រព័ន្ធ GPS ម្ចាស់តាមរកឃើញប្តឹងសមត្ថកិច្ចឲ្យចាប់


ចែករំលែក៖