ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ជ្រែបុក​គ្នាមួយ​ប្រ៉ាវ​របួសធ្ងន់​៥​នាក់​

ចែករំលែក៖

ខេត្តរតនគីរី​៖​ ម៉ូតូពីរគ្រឿងបុកគ្នា ពេញទំហឹងបណ្តាលឲ្យមនុស្ស០៥នាក់ រងរបួសធ្ងន់រដូករណែល កំពុងសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ លើផ្លូវលំក្រាលក្រួស​ក្រហម ស្ថិតក្នុង​ភូមិ​សាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរីបើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​ទៅ​កើត​ ។ ​

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​បង្ក ឈ្មោះ ​តិល បា​ង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ​ទំ​ពួន មុខរបរ កសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ​ខាងលើ (​រ​បួស​ធ្ងន់​) បើកបរ​ម៉ូតូ​ម៉ាក​ឆ្លាមពណ៌​ផ្ទៃមេឃ ស្លាកលេខកំពង់ចាម​១E៧៨៨១​ ។ ​

​ប្រភពបន្ត​ទៀត​ថា ជនរងគ្រោះ ឈ្មោះ​ឆាយ សល់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរមុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​រ​បួស​ធ្ងន់​)​បើកបរ​ម៉ូតូ​ម៉ាក់​ឆ្លាម ពណ៌ខ្មៅ គ្មានស្លាក​លេខ​ ។ ​

​​រួមដំណើរ​០៣នាក់ទី១.​ឈ្មោះ​ក្រូត លី​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ទំ​ពួន របួសធ្ងន់ ។ ​ ទី២.​ឈ្មោះ​ប្លាង ហេង ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​រ​បួស​ធ្ងន់​)​ ។ ​ ទី៣-​ឈ្មោះ​វៀ យ៉ង ភេទ​ស្រី អាយុ​១​ឆ្នាំ ជនជាតិ​ទំពួន​( របួសធ្ងន់​)​ ។ ​

ជុំវិញ​ករណី​នេះ មក​ពី​ម៉ូតូ​ម៉ាក់​ឆ្លាម ​ពណ៌​ផ្ទៃមេឃ បើកបរ​លឿន​ពេលយប់​មិន​ប្រកាន់​ស្តាំ បណ្តាល​ឲ្យ​បុក​ជាមួយ​ម៉ូតូ​រងគ្រោះ បើក​មកពី​ទិស​ផ្ទុយគ្នា​ ។ ​​អ្នករងរបួសត្រូវបានរថយន្តដឹកបញ្ជូនយកទៅសង្គ្រោះ​​នៅមន្ទីរពេទ្យបង្អែក​ខេត្តរ​ត​គិរី ។

​វត្ថុតាង​ម៉ូតូ​២​គ្រឿង​បាន​ដកហូតមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​លំផាត់​រង់​ចាំ​ម្ចាស់​ម៉ូតូ​ភាគី​ទាំងសងខាង​ចូល​ខ្លួន​ដោះស្រាយ​តាម​ច្បាប់ ​៕ ជីវន្ត័


ចែករំលែក៖