ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម ក្មេង ស្ទាវ មួយក្រុមប្រដាប់ ដោយកាំបិតគ្រប់ដៃបានដេញកាប់យុវជន៣នាក់នៅតាមផ្លូវបណ្ដោយឲ្យរងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រុម ក្មេង ស្ទាវ មួយក្រុម បានដេញកាប់គ្នាយុវជន៣នាក់នៅតាមដងផ្លូវដូចក្នុងរឿងកុនហុងកុង ដោយមួយក្រុមៗ ប្រដាប់ ដោយ កាំបិត និងដាវ សាំមូរ៉ៃគ្រប់ៗដៃ ជិះ ម៉ូតូ ជា ច្រើន គ្រឿង ។

ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ តែក្រុម ក្មេង ស្ទាវទាំង នោះបានរត់គេចខ្លួនបាត់ស្រមោលអស់ សល់តែយុវជន៣នាក់រងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិត នៅ ចំណុចផ្ទះលេខ៤៨០Eo ស្រី មុំ ផ្តត់ផ្ដង់សម្ភារសំណង់គ្រប់ប្រភេទ តាមបណ្ដោយ ផ្លូវ មៅ៉សេទុង ក្នុង សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាម ប្រភព ពី ប្រជាពលរដ្ឋ ម្នាក់ ឱ្យ ដឹង ថា មុនដំបូង គេឃើញ យុវជន៣នាក់ ជិះមូ៉តូមា៉កនិច ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FT.0572 មិនដឹងរឿងអីផង ស្រាប់តែ មានក្រុម ក្មេង ស្ទាវ មួយក្រុមទៀតនោះបាននាំគ្នាជិះមូ៉តូជាច្រើនគ្រឿង ដេញកាប់យុវជនទាំង៣នាក់ខាងលើ រងរបួសធ្ងន់ ស្រាល។

ចំណែកយុវជនម្នាក់ដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រជាពលរដ្ឋបានសម្តែងការស្រងាកចិត្តនឹងកម្លាំងសមត្ថកិច្ចផងដែរ ដោយគ្រាន់តែក្រុមស្ទាវសោះ មិនអាចចាប់ខ្លួនបានសូម្បីតែម្នាក់ដើម្បីនាំខ្លួនមកដាក់ពិន័យឲ្យរាងចាល កុំឲ្យចេះតែបង្កអសន្តិសុខសង្គមខ្លាំងពេក ៕ ស រស្មី


ចែករំលែក៖