ព័ត៌មានទាន់ហេតុការណ៍៖

ក្រូ​អាត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-១

ចែករំលែក៖

ក្រុម​ជម្រើស​ជាតិ​ក្រូ​អាតបានឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុមកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ២-១ ក្នុងជំនួប​ដែល​ឈានដល់​ការបន្ថែម​ម៉ោង​​ពីរដង នា​កីឡដ្ឋាន Luzhniki  ប្រទេសរស្សី។​

កីឡាករ Kieran Trippier បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​ពី​ចម្ងាយ​ដើម្បី​ជួយ​ឲ្យ​អង់គ្លេស​នាំមុខ​នៅ​៥​នាទី​ដំបូង​។ ការ​ប្រឹង​វាយបក​របស់​ក្រូ​អាតបានធ្វើ​ឲ្យ​មាន​លទ្ធផល​ស្មើ ១-១ នៅ​នាទី​៦៨ ដែល​សម្រេចបាន​ដោយកីឡាករ​ Ivan Perisic ក្រោយ​ការបញ្ជូន​របស់ កីឡាករ​Sime Vrsaljko​។​

​ជំនួប​នេះ​ឈានដល់​ការបន្ថែម​ម៉ោង៣០​នាទី​។ ឈានដល់​នាទី​១០៩ កីឡាករ​Perisic បាន​បញ្ជូន​បាល់​ឲ្យ កីឡាករ​Mario Mandzukic ទាត់​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ដ៏​រំភើប​សម្រាប់​ក្រុម​ជម្រើសជាតិក្រូអាត។​

ក្រុមកីឡាករ​ជម្រើស​ជាតិ​ក្រូ​អាតត្រូវ​ឡើងទៅ​ដណ្តើមពាន​ជាមួយ​ក្រុមកីឡាករ​ជម្រើស​ជាតិ​បារាំង​នៅ​ថ្ងៃអាទិត្យ ខណៈ​ក្រុមកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ត្រូវ​ប្រជែង​យក​លេខ​៣​ជាមួយ​ក្រុមកីឡាករ​ជម្រើស​ជាតិ​បែលហ្ស៊ិក  ៕

 

 

 


ចែករំលែក៖