ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការចោទប្រកាន់ ទួរគីស្នើឲ្យអាល្លឺម៉ង់បកស្រាយឲ្យបានច្បាស់រដ្ឋាភិបាលទួរគីបង្ហាញការខឹងយ៉ាងខ្លាំង

ចែករំលែក៖

ក្រោយពេលដែលអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសនេះថាជាអ្នកផ្តល់ជំនួយដល់ក្រុមភេរវកម្មISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់ ហើយប្រទេសនេះទទួលបានផលប្រយោជន៍ជាច្រើនពីការទិញប្រេង និងលក់អាវុធទៅឲ្យក្រុម IS ។

ក្រោយការចោទប្រកាន់នោះក្រសួងការបរទសទួរគីនៅថ្ងៃពុធ ទី១៧ ខែសីហា បានរិះគន់របាយការណ៍របស់ប្រទេសអាល្លឺម៉ង់ដែលបានចោទថា ទួរគីបានប្រែ ក្លាយជាទីតាំងសកម្មភាពកណ្តាលរបស់ ឧទ្ទាមរដ្ឋអ៊ិស្លាមនៅតំបន់មជ្ឈិមបូព៌ា ។

សារព័ត៌ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា របាយការណ៍ដែលចេញផ្សាយដោយទូរទស្សន៍អាល្លឺម៉ង់ ARD បានបង្ហាញនូវឯកសាររដ្ឋាភិបាលដែលនិយាយថា នយោ បាយការបរទេសទំាងក្នុង និងក្រៅស្រុករបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ាជានយោបាយដែលធ្វើតាមក្រុមរដ្ឋអ៊ិស្លាមចាប់តំាងពីឆ្នាំ២០១១មកម្ល៉េះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការបរទេសទួរគីបានទាមទារឲ្យអាជ្ញាធរអាល្លឺម៉ង់ផ្តល់ការពន្យល់ណាមួយទៅលើការអះអាងនេះដោយពណ៌នាថា នេះជាការចោទ ប្រកាន់ថ្មីមួយដែលជាការប៉ុនប៉ងឲ្យប្រទេសទួរគីកាន់តែចុះខ្សោយ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ទួរគីបានចូលរួមប្រឆំាងនឹងភេរវកម្មគ្រប់ទម្រង់ទំាងអស់យ៉ាងស្មោះអស់ពីចិត្តហើយខ្លួនរំពឹងថាដៃគូនិងសម្ពន្ធមិត្តរបស់ខ្លួនដទៃទៀតនឹងធ្វើសកម្មភាពដូចគ្នានេះដែរ ។ សូមជម្រាបផងដែរថា ការកើតឡើងភាពតានតឹងរបស់ទួរគី និងអាល្លឺម៉ង់នេះគឺបន្ទាប់ពីទួរគីបានចាប់ផ្តើមបង្កើនការបង្ក្រាបទៅលើអ្នកដែលជាប់សង្ស័យនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅ។

កន្លងមកសារព័ត៌មាន Express របស់ អង់គ្លេសនៅថ្ងៃទី១៧ ខែសីហា បានផ្សាយ ថា រដ្ឋាភិបាលអាល្លឺម៉ង់មានភស្តុតាងដែលអាចចោទប្រកាន់ប្រទេសទួរគីថា ជាអ្នកនៅពីក្រោយជួយដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទសស៊ីរីនិងនិងអីុរ៉ាក់។ ភស្តុតាងទាំងនោះកើតចេញពីគណបក្សប្រឆាំង Die Linke ផ្ញើទៅកាន់សភា អាល្លឺម៉ង់។ ឯកសារនោះប្រធានាធិបតីទួរគី លោកអ៊ែរដូហ្គានមិនត្រឹមតែជួយដល់ក្រុមIS នោះឡើយគឺជួយដល់ក្រុមភេរវកម្មហាម៉ាស់ នៅប៉ាឡេស្ទីនទៀតផង ព្រមទាំងក្រុមបងប្អូនអ៊ិស្លាមនៅក្នុងប្រទេសអេហ្ស៊ីប។ នៅក្នុងរបាយការណ៍ខាងលើទួរគីបានក្លាយជាទីតាំងសម្រាប់ក្រុមអ៊ិស្លាមIS និងក្រុមភេរវកម្មដទៃទៀតធ្វើព្យុះភ្លៀងនៅតំបន់មជ្ឈិមបូព៌ា។

នេះជាលើកទីមួយហើយដែលអាល្លឺម៉ង់ បានលើកឡើងពីទំនាក់ទំនងរវាងក្រុមភេរវកម្មនឹងរដ្ឋាភិបាលប្រទេសទួរគី។ ការទម្លាយខាងលើបានធ្វើឲ្យទំនាក់ទំនង ប្រទេសទាំងពីកាន់តែអាក្រក់ទៅក្រោយពេលដែលប្រឈមមុខតានតឹងដោយសារធ្វើរដ្ឋប្រហារមិនបានសម្រេចហើយអាល្លឺ ម៉ង់ក៏ទទួលរងការចោទប្រកាន់នៅពីក្រោយ ការធ្វើរដ្ឋប្រហារនោះដែរ។

ព័ត៌មានខាងលើរបស់អាល្លឺម៉ង់កើតឡើងក្រោយពេលដែលទួរគីបានបញ្ជូនជំនួយជាច្រើនទៅឲ្យក្រុម IS នៅក្នុងប្រទេស ស៊ីរី។ជារឿងមិនគួរឲ្យជឿទួរគីបានបញ្ជូនរថយន្តរហូតដល់ទៅជាង១ពាន់គ្រឿងដឹកសម្ភារសុខាភិបាលស្បៀងអាហារទៅជួយ ដល់ក្រុមភេរវកម្ម ក្រោយពេលក្រុមនេះរងការវាយប្រហារយ៉ាងខ្លាំងពីលោកខាងលិច។

សារព័ត៌ Fars News កាលពីថ្ងៃទី១៤ ខែសីហាបានដកស្រង់ប្រភពព័ត៌មានពី​កម្លាំងយោធាឲ្យដឹងថា រថយន្តជាង១ពាន់ គ្រឿងដឹកស្បៀងអាហារថ្នាំពេទ្យឆ្លងកាត់ព្រំដែនទួរគីចូលទៅកាន់តំបន់ភាគខាងជើងស៊ីរីដើម្បីជួយដល់ក្រុមភេរវកម្ម IS ។

ប្រភពព័ត៌មានពីយោធាទួរគីបានឲ្យដឹង ថា “យ៉ាងហោចណាស់ក៏មានរថយន្តជាង១ពាន់គ្រឿង តូចធំដឹកសម្ភារសុខាភិបាលនិងស្បៀងអាហារដល់ក្រុមភេរវកម្ម IS ។ រថយន្តដឹកទំនិញទាំងនោះបានឆ្លងចូលព្រំដែន Bab al Hawa ខេត្ត Idlib “។ រយន្តដឹក ទំនិញទៅឲ្យក្រុមភេរវកម្មនោះទទួលបានការការពារពីកម្លាំងទាហានទួរគីនិងខ្មាន់កាំភ្លើងក្រុម IS ។ ទួរគីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគាំទ្រដល់ក្រុមភេរវកម្មដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសសីុរីដែលមានក្រុម IS ជាដើម។

ប្រភពព័ត៌មានពីកម្លាំងយោធាទួរគី បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានផ្តល់អាវុធទៅឲ្យក្រុមភេរវកម្មដើម្បីអាចរក្សាភាពស្ថិតស្ថេររបស់ក្រុមនេះ។ កន្លងមកទួរគីទទួលរងការចោទប្រកាន់ថា ជា ប្រទេសគាំទ្រដល់ក្រុមភេរវកម្មហើយជាប្រទេសទិញប្រេងពីក្រុម IS ផងដែរ។ កន្លងមកក្រុម IS រកប្រាក់ចំណូលបានច្រើនដោយសារតែការលក់ប្រេងទៅឲ្យប្រទេសទួរគី ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្តាច់ធ្វើឲ្យក្រុម IS បាត់បង់ប្រភពចំណូលដ៏សំខាន់ បំផុតរបស់ខ្លួន ៕ ម៉ែវ សាធី

turkey


ចែករំលែក៖