ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការប្រកួតឈ្នះ Mayweatherក៏ចូលក្លិប អ្នកចាញ់McGregorក៏ចូលក្លិប

ចែករំលែក៖

ស្តេចប្រដាល់មិនស្គាល់រសជាតិចាញ់ Floyd Mayweather បានអបអរសារទជ័យ ជម្នះរបស់ខ្លួនលើកីឡាករ McGregor ដោយទៅកម្សាន្តក្នុងក្លិបរាត្រីមួយកន្លែងនៅទីក្រុង ឡាសវីហ្គាសជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់។

អ្នកប្រដាល់សកលអាមេរិក Floyd Mayweatherបានផ្តួល ស្តេចប្រដាល់ក្នុងទ្រុង Conor McGregor ដោយអជ្ញាកណ្តាលបញ្ឈប់ ការប្រកួតនៅត្រឹមទឹកទី១០។ ជ័យជម្នះនេះធ្វើឲ្យ Mayweather ឬហៅបុរសមុខលុយទទួលបានប្រាក់៣៥០លានដុល្លារអាមេរិក។

កីឡាករវ័យ៤០ឆ្នាំ Mayweatherបានបើករថយន្ត Bugatti Grand Sport Convertible ស៊េរីឆ្នាំ២០១២តម្លៃ៣លានដុល្លាររបស់ខ្លួនទៅកាន់ក្លិប កម្សាន្តដោយបានថតវីដេអូនារីរាំ សិចស៊ីលើឆាកនិងមានអ្នកបាចលុយពេញក្លិបទៀតផង។

ចំណែកកីឡាករ McGregorវិញក៏បានទៅលេងក្លិបឈ្នោះ Encore Beach Club នៅម៉ោងប្រមាណ៣ទៀបភ្លឺដោយបានប៉ាវភេសជ្ជៈដល់ អ្នកគាំទ្ររបស់ខ្លួនអស់ប្រាក់ 77643 ផោន ៕ ដេវីត


ចែករំលែក៖