ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទទួលជ័យជម្នះលើក្រុម IS រុស្ស៊ីប្រកាសកាត់បន្ថយទ័ពនៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

សង្គ្រាមវាយប្រហារទៅលើក្រុមភេរវ កម្ម IS នៅក្នុងប្រទេសស៊ីរី ទទួលបាន ជោគជ័យស្ទើរតែទាំងស្រុង ដោយពេល នេះក្រុម IS បាត់បង់ទឹកដីស្ទើរតែទាំងស្រុង នៅប្រេសស៊ីរី ។ នៅពេលនេះទាហានរបស់ស៊ីរីអាចបន្តវាយប្រហារបានដោយមិនចាំបាច់ទាហានរុស្ស៊ីទៀតឡើយ។ ទាំងនោះហើយដែលរុស្ស៊ីចាំបាច់ត្រូវតែកាត់បន្ថយចំនួនទាហាននៅស៊ីរី ដើម្បីកាត់បន្ថយការ ចំណាយផងដែរ។

ទល់ដំណាច់ឆ្នាំនេះ កងទ័ពរុស្ស៊ី អាច កាត់បន្ថយច្រើនបង្គួរ វត្តមានបណ្តាអង្គភាពខ្លួននៅស៊ីរី។ សេចក្តីនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃ ២៣ វិច្ឆិកា ទៅពួកអ្នក កាសែត ដោយនាយអគ្គសេនាធិការដ្ឋាន កងទ័ពរុស្ស៊ី ។

នាយអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ៍ Valeri Guerassimov តបនឹងសំណួរអ្នកកាសែត ដែលចង់ដឹង តើទល់ដំណាច់ឆ្នាំនេះ រុស្ស៊ីគ្រោងកាត់ បន្ថយឬទេ វត្តមានយោធាខ្លួននៅស៊ីរី? “ប្រាកដណាស់ ដែលនឹងមានសេចក្តី សម្រេចសមស្រប ចេញដោយលោកប្រធា នាធិបតីរុស្ស៊ី ក្នុងឋានៈជាអគ្គមេបញ្ជាការកំពូលនៃកងទ័ពជាតិ ហើយក្រុមទ័ពរុស្ស៊ីដែលប្រតិបត្តិការនៅស៊ីរី នឹងត្រូវកាត់ បន្ថយ “ ។

លោក Guerassimov បន្ថែមថា ក្រោយពីយើងបញ្ចប់បេសកកម្មយោធារបស់យើងនៅស៊ីរីយើងគ្មានអ្វីជាធំដុំ ដែលត្រូវបំពេញ ទៀតឡើយនៅទីនោះ។

តបនឹងសំណួរស្តីអំពីទំហំនៃការកាត់ បន្ថយនោះ លោកនាយអគ្គសេនាធិការ ដ្ឋាន បានបង្ហើបឲ្យដឹងថា ចំនួនកាត់បន្ថយ នោះគឺ ច្រើនបង្គួរគ្រាន់តែគាត់មិនបាន លំអិតឡើយ តើទំហំកាត់បន្ថយនេះនឹង ប្រព្រឹត្តទៅ ក្នុងឆ្នាំនេះតែម្តង ឬក៏នៅពេល ក្រោយៗ ទេតើ។

ទោះយ៉ាងណាក្តី ក៏ អង្គភាពទ័ពរុស្ស៊ីខ្លះ នឹងនៅប្រចាំការនៅស៊ីរីដដែល ក្រោយពី មូស្គូបង្អន់ ការវាយប្រហារ ពី អាកាស និង បង្ខើចចំនួនប្រតិបត្តិការនៅលើដី ក៏ដោយ។

លោកឧត្តមសេនីយ៍ Guerassimov ពន្យល់បំភ្លឺថា យើងនឹងរក្សាទុកនៅទីនោះ គឺ មជ្ឈមណ្ឌលខាង ផ្សះផ្សាភាគីបដិបក្ខ ស៊ីរី, មូលដ្ឋានយោធាពីរកន្លែងរបស់រុស្ស៊ី គឺមូលដ្ឋានទ័ពអាកាស និង មូលដ្ឋានកង នាវា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវការជាចាំបាច់ សម្រាប់ក្តោបក្តាប់ ស្ថានការណ៍។

ជាការកត់សម្គាល់បញ្ហាដែលថា មូស្គូ ទៅទល់ដំណាច់ឆ្នាំនេះ អាចកាត់បន្ថយវត្តមានយោធាខ្លួននៅស៊ីរី ត្រូវបានលោក ប្រធានាធិបតីពូទីន ទម្លាយឲ្យដឹង ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅនៅឯនិវេសនដ្ឋានគាត់ក្នុងក្រុង Sotchi ចូលរួមដោយ ថ្នាក់ដឹកនាំយោធានិង ថ្នាក់ដឹកនាំពហុ ឧស្សាហកម្មយោធានៃប្រទេស។ ពេល នោះលោកពូទីន ក៏បានលើកយក មកបង្ហាញតួលេខដែលថា សព្វថ្ងៃរុស្ស៊ី លក់អាវុធខ្លួននៅកាន់៥៩ប្រទេសក្នុងលោក ហើយកុងត្រាដែលត្រូវបំពេញគឺ ក្នុងទឹកប្រាក់ជាង៤៥.០០០លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖