ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទទួលបានអាវុធទំនើបៗពីអាមេរិកប្រធានាធិបតីហ្វុីលីពីនចេញបញ្ជាបោសសម្អាតក្រុមIS

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានប្រកាសពីការប្តេជ្ញាបោសសម្អាតក្រុមភេរវកម្ម IS នៅទីក្រុងម៉ារ៉ាវីក្រោយពេលជាច្រើនថ្ងៃនៃការវាយប្រហារគ្មានប្រសិទ្ធភាព។ ការប្រកាសខាងលើរបស់ប្រធានាធិបតីហ្វុីលីពីន ក្រោយពេលដែលអាមេរិកបានប្រគល់អាវុធទំនើបៗជាច្រើនសម្រាប់កម្ចាត់ក្រុមភេរវកម្ម និងប្រឹក្សាពីយុទ្ធសាស្ត្រ វាយប្រហារភេរវកម្មទៀតផង។

បច្ចុប្បន្ននៅមានពលរដ្ឋហ្វុីលីពីនរាប់ រយនាក់នៅជាប់គាំងខាងក្នុងទីក្រុងម៉ារ៉ាវីនៅឡើយ ដែលជាទីកន្លែងគ្រប់គ្រងដោយ ក្រុម IS ។ លោក ឌុយទែរតេបានប្រកាសថា នឹងបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្មក្នុង ពេលដ៏ខ្លីខាងមុខ។

ចាប់តាំងពីក្រុម IS ចូលទៅគ្រប់គ្រងទី ក្រុងម៉ារ៉ាវី ទាហានហ្វុីលីពីនបានបើកការ វាយប្រហារដោយប្រើកាំភ្លើងធំ និងរថ ក្រោះ។ ប៉ុន្តែការវាយប្រហារនោះមិនមានប្រសិទ្ធភាពឡើយ មិនតែប៉ុណ្ណោះ ទាហានអាកាសហ្វុីលីពីនក៏បានបើកការវាយ ប្រហារទៅលើទីតាំងក្រុមភេរវកម្មផងដែរ ប៉ុន្តែការវាយប្រហារនោះបែរជាច្រឡំទៅលើទាហានខ្លួនឯងទៅវិញបណ្តាលឲ្យ ទាហានជាង១០នាក់ស្លាប់។

លោក ឌុយទែរតេ បានប្រកាសថា ការដែលទាហានហ្វុីលីពីនមិនទាន់វាយលុក កម្ចាត់ក្រុម IS នោះដោយសារតែពេលនេះមានពលរដ្ឋស្លូតត្រង់រហូតដល៥០០នាក់ជាប់គាំងនៅក្នុងក្រុង ហើយត្រូវបានក្រុមភេរវកម្មយកធ្វើជារនាំងការពារគ្រាប់។ ការប្រកាសរបស់លោក នាពេលនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងខ្លាចពលរដ្ឋទាំងនោះជួបគ្រោះថ្នាក់៕ ម៉ែវ សាធី


ចែករំលែក៖