ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបាត់មុខជាង៤ខែ ភរិយាលោក គីម ជុងអ៊ុន បង្ហាញខ្លួនជាមួយស្វាមីទៅទស្សនាការប្រគំតន្ត្រី

ចែករំលែក៖

ក្រោយរយៈពេលជាង៤ខែបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយនានា ភរិយាមេដឹកនាំ កូរ៉េខាងជើង លោកស្រី Ri sol Ju បាន បង្ហាញខ្លួនជាថ្មីនៅពោះមុខមហាជនពេលទៅចូលរួមជាមួយស្វាមី ក្នុងពិធីប្រគំតន្ត្រី អបអរសាទរការបាញ់បង្ហោះកាំជ្រួចមីស៊ីល ដោយជោគជ័យ។

លោកស្រី Ri Sol Ju អាយុ២៧ឆ្នាំ បានបង្ហាញខ្លួនជាថ្មីកាលពីថ្ងៃទី១០ ខែកក្កដា។ ការបង្ហាញខ្លួនចុងក្រោយរបស់លោក ស្រីគឺនៅខែមីនា ឆ្នាំ២០១៧។ រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ភរិយាលោក គីម ជុងអ៊ុន មិនសូវបង្ហាញខ្លួនជាសាធារណៈនោះឡើយ គឺចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦។

ប្រភពព័ត៌មានបាននិយាយថា ការមិនបង្ហាញខ្លួននោះដោយសារតែលោកស្រី មានកូន។លោកស្រី Ri sol Ju មានភាព ល្បីល្បាញ ហើយទទួលបានការស្រឡាញ់គោរពពីពលរដ្ឋកូរ៉េខាងជើង ដោយសារតែ ភាពទាន់សម័យរបស់លោកស្រី រាល់ពេល បង្ហាញខ្លួនក្បែរស្វាមី។ លោកស្រីបាន ក្លាយជាគំរូដល់ស្ត្រីកូរ៉េខាងជើងក្នុងការ ផ្លាស់ប្តូរម៉ូដសក់ និងការស្លៀកពាក់។

ការប្រគំតន្ត្រីមានការសម្តែងច្រៀង របស់ក្រុមចម្រៀងស្រី Moranbong ដែល ជាក្រុមដែលមេដឹកនាំ គីម ជុងអ៊ុន ជ្រើសរើសដោយផ្ទាល់និងសមាជិកក្រុម។

ក្រុមអ្នកចម្រៀងបានច្រៀងបទសរសើរ កាំជ្រួចមីស៊ីលកូរ៉េខាងជើង។ ក្រៅពីនេះនៅមានក្រុមចម្រៀនជាច្រើនផ្សេងទៀតនៅកូរ៉េខាងជើងចូលរួមផងដែរ។

នៅក្នុងពិធីនោះ លោក គីម ជុងអ៊ុន អង្គុយក្បែរលោក Jang Chang ha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រការពារជាតិ ដែល ទើបតែដំឡើងតំណែងក្រោយការសាក ល្បងមីស៊ីលជោគជ័យ។

សូមបញ្ជាក់ផងដែរថាកូរ៉េខាងជើង កាលពីថ្ងៃទី៤ ខែកក្កដា បានបាញ់សាក ល្បងមីស៊ីល Hwang song-14 ទៅកាន់ សមុទ្រជប៉ុនដោយជោគជ័យ។ ក្រុមអ្នក ឯកទេសយោធាអាមេរិកបានបញ្ជាក់ថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់ ទីក្រុង San Diego ដែលមានចម្ងាយពីកូរ៉េខាងជើង៩.៧០០គីឡូម៉ែត្រ៕ ម៉ែវ សាធី


ចែករំលែក៖