ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរថយន្តបុកគ្នាភ្លាម បាត់លុយជាង២ពាន់ដុល្លារភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក4RUNNER មួយគ្រឿង បានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ខណៈកំពុងតែធ្វើដំណើសុខៗ ស្រាប់តែត្រូវបានរថយន្តក្រុងធន់ធំ បើកបុកពីក្រោយយ៉ាងពេញទំហឹង សំណាងល្អមិនបង្កឲ្យមនុស្សដែលនៅក្នុងរថយន្តទាំងពីរគ្រឿងរងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តវាលស្បូវ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កែតឃើញរថយន្ត 4RUNNER ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-3772 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច (ខេត្តឡើងមកភ្នំពេញ) ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រុង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3447 បានធ្វើដំណើរស្របទិសគ្នាមកពីក្រោយយ៉ាងលឿន ហើយក៏បុករថយន្ត 4RUNNER ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត 4RUNNER រងការខូចខាតផ្នែកខាងមុខទាំងយ៉ាងដំណំ ហើយរថយន្ត 4RUNNER ក៏បានជ្រុលទៅប៉ះរថយន្តកូរ៉េមួយគ្រឿងទៀត ដែលនៅពីមុខរងការខូចខាតបន្តិចបន្ទួច សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកូរ៉េបានចុះមើលរថយន្តរបស់ខ្លួន ដោយពុំមានការខូចខាតអ្វីច្រើន ក៏បន្តដំណើចេញទៅបាត់តែម្ដង ។ ចំណែកភាគីខាងរថយន្តក្រុងនៅដោះស្រាយជាមួយភាគីរថយន្ត4RUNNER ដែលជាអ្នករងគ្រោះនៅនិងកន្លែងកើតហេតុ ដោយភាគីរថយន្ត4RUNNER ទាមទាសំណងនៃការខូចខាតចំនួន៣៥០០ដូល្លារ តែភាគីខាងរថយន្តក្រុងសុំសងតែ២៥០០ដូល្លាប៉ុណ្ណោះ ។ ចុងក្រោយ ដោយមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ទើបភាគីខាងរថយន្តរងគ្រោះព្រមទទួលការខូចខាតចំនួន២៦០០ដូល្លារ ហើយភាគីខាងរថយន្តក្រុង ក៏ព្រមឲ្យថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖