ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ៣ឆ្នាំ យន្តហោះ MH 370 បាត់ខ្លួននៅតែជាអាថ៌កំបាំង

ចែករំលែក៖

នៅថ្ងៃ ទី៨ ខែមីនាឆ្នាំ២០១៧ គឺគម្រប់៣ឆ្នាំ នៃការបាត់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អែរឡាញ់ មានជើងហោះហើរ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ពេលហោះហើរពីទីក្រុងកូឡាឡំពួរ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ។ មកទល់ពេលនេះ គឺគម្រប់៣ឆ្នាំ ហើយ បើទោះបីមានការខិតខំស្វែងរក ជាទ្រង់ទ្រាយធំ ដោយមានប្រទេសជាច្រើនចូលរួម នៅតែមិនទាន់មានតម្រុយ ។

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ម៉ាឡេស៊ីបានរៀបចំពិធីរំលឹកខួបគម្រប់៣ឆ្នាំ នៃការបាត់ខ្លួនយន្តហោះ MH 370 ដែលមានអ្នកដំណើរ និងក្រុមពហុនិការ២៣៩នាក់ មកពី១៣ប្រទេសផ្សេងគ្នា ។

ក្នុងពេលនេះដែរ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដឹកនាំដោយម៉ាឡេស៊ី បានប្រកាស ពីរបាយការជាលើកទី៣ ស្តីពីយន្តហោះ MH370។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មកទល់ពេលនេះ នៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីមូលហេតុ នៃការបាត់ខ្លួន ដោយមិនទាន់រកឃើយន្តហោះខាងលើ ។ របាយការណ៍ចុងក្រោយបំផុត ស្តីពីការបាត់ខ្លួនយន្តហោះ MH370 នៅចុងឆ្នាំ២០១៧ ។

នៅថ្ងៃទី៨ ខែមីនា នេះដែរ អូស្ត្រាលីក៏បានរៀបចំពីធីរំលឹកខួប ដល់អ្នកដំណើរដែលបាត់ខ្លួនជាមួយយន្តហោះ MH370 ។ រដ្ឋមន្ត្រី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនអូស្ត្រាលី លោក Darren Chester (អ្នកទទួលបន្ទុកសកម្មភាពស្វែងរកយន្តហោះ MH370 នៅបាតសមុទ្រ) បានឲ្យដឹងថា បើទោះបីពេលនេះ ការស្វែងរក យន្តហោះបាត់ខ្លួនមិនទាន់មានលទ្ធផល ប៉ុន្តែក្រុមស្វែងរកនៅតែមានក្តីសង្ឃឹមថា នឹងរកឃើញយន្តហោះដែលបាត់ខ្លួនខាងលើ ។

កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ យន្តហោះប៊ូអិន ៧៧៧ មានលេខហោះហើរ MH370 ហោះហើរចេញពីទីក្រុងកូឡាឡំពួរ ទៅកាន់ទីក្រុងប៉េកាំង មានអ្នកដំណើរ និងក្រុមពហុនិការសរុប២៣៩នាក់។

តាមការសន្និដ្ឋាន យន្តហោះបានប្តូរទិសដៅហោះហើរទៅកាន់មហាសមុទ្រឥណ្ឌា ដោយបានរុករកក្នុងបរិវេណរហូតដល់ទៅ១២០ពាន់គីឡូម៉ែត្រក្រឡា ប៉ុន្តេនៅមិនទាន់រកឃើញតម្រុយណាមួយពីការបាត់ខ្លួននៅឡើយ។

គិតមកដល់ពេលនេះ ក្រុមអ្នករុករកបានស្វែងរកឃើញបំណែកយន្តហោះ២៧បំណែក ក្នុងនោះ មាន២បំណែកបានរកឃើញនៅអាហ្វ្រិកខាងត្បូង កាលពីសប្តាហ៍កន្លងមក។ ក្នុងចំណោមបំណែកយន្តហោះទាំង២៧បំណែក មានតែ៣បំណែកប៉ុណ្ណោះ ដែលសន្និដ្ឋានថា ជារបស់យន្តហោះ MH370 ៕ ម៉ែវ សាធី

ae ae (1)


ចែករំលែក៖