ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបធំៗ២នៅអង់គ្លេសប្រជែងគ្នាចង់បាន Boateng ពី Bayern Bayern Munich

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola កំពុងតែស្ថិតក្នុងលក្ខណៈប្រុងជើងការ ខណៈដែលគ្រូបង្វឹករូបនេះត្រូវប្រជែងជាមួយនឹងក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ្សែការពារឆ្នើម Jerome Boateng ក្នុងតម្លៃខ្លួន៥០លានផោន (ស្មើនឹង៦១,៧លានដុល្លារអាមេរិក) ពីក្លិបយក្ស Bayern Munich របស់អាល្លឺម៉ង់។

ខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich រូបនេះ បានចាកចេញពីក្លិបមេឃខៀវ កាលពីរយៈពេល ៧ឆ្នាំមុន ប៉ុន្តែ អាចនឹងត្រូវដាក់លក់នៅរដូវក្តៅខាងមុខនេះ។ លោក Pep Guardiola គឺជាអ្នកគាំទ្រម្នាក់របស់ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ ក្រោយពីលោកធ្លាប់បានធ្វើការជាមួយនឹងរូបគេក្នុងពេលលោកដឹកនាំក្លិប Bayern Munich នៅកីឡដ្ឋាន Allianz Arena។ ប្រសិនបើក្លិបមេឃខៀវទិញបានមែននោះ នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុម Man City ។

ចំណែកក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Boateng ផងដែរ ខណៈដែលពួកគេសម្លឹងរកការពង្រឹងតំបន់ការពារនៅរដូវក្តៅខាងមុខនេះ។ ប៉ុន្តែក្លិបមេឃខៀវ Manchester City អាចនឹងមានឱកាសធំជាងក្នុងការនាំយករូបគេ ក្រោយពីលោកបានឈ្នះពានក្របខ័ណ្ឌ Bundesliga ៣លើកជាមួយនឹងខ្សែការពាររូបនេះ នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦។ រូបគេក៏អាចលេងនៅក្នុងខ្សែការពារស្លាបស្តាំផងដែរ ប៉ុន្តែ តំបន់ការពារកណ្តាល ធ្វើឲ្យរូបគេក្លាយជាខ្សែការពារម្នាក់ ក្នុងចំណោមខ្សែការពារឆ្នើមដទៃទៀតនៅទ្វីបអឺរ៉ុប ៕ ដេវីត


ចែករំលែក៖