ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្សបារាំងហ៊ានឲ្យថ្លៃអ្នកចាត់ការក្រុមតោខៀវ១០លានផោនក្នុងមួយរដូវកាល

ចែករំលែក៖

ក្លិប Paris Saint-Germain របស់បារាំងនឹងផ្តល់ទឹកប្រាក់ឲ្យលោក Antonio Conte អ្នកចាត់ការក្រុមតោខៀវChelseaចំនួន១០លានផោនក្នុងមួយរដូវកាលដើម្បីយកមកជំនួសលោក Unai Emery។

បើតាមសារព័ត៌មានកីឡា Corriere dello Sport បានឲ្យដឹងថាលោក Nasser Al-Khelaifi ប្រធានក្លិប PSG បានជម្រើសរើសយក Conte ជាជម្រើសទីមួយដើម្បីយកមកដឹកនាំនៅ ក្នុងប្រទេសបារាំងជំនួសលោក Unai Emery ជិតចប់កិច្ចសន្យាទៅហើយនោះ។

ក្រោមការដឹកនាំរបស់លោក Unai Emery ក្រុម Paris Saint-Germain បានធ្លាក់ចេញពី Champions League ក្រោមថ្វីជើងរបស់ក្រុមអេស្ប៉ាញReal Madrid ប៉ុន្តែក្រុមអ្នកមានបារាំងនេះ កំពុងតែឈរកំពូលតារាងនៅក្របខ័ណ្ឌបារាំង League 1។

ចំណែក Conte ជួយក្លិបតោវៀវឈ្នះពាន Premier League តែក្នុងរដូវកាលនេះហាក់ដាំក្បាលចុះបន្តិចដោយចាញ់ពិន្ទុក្រុមលេខ១ Man City ដល់២៥ពិន្ទុ ហើយថែមទាំងធ្លាក់ពី Champions League វគ្គ១៦ក្រុមទៀត ៕ ដេវីត


ចែករំលែក៖