ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបលេខ២អាល្លឺម៉ង់ RB Leipzig ប្រមាញ់បានខ្សែបម្រើ Bruma មកពង្រឹងក្រុម

ចែករំលែក៖

ក្លិប RB Leipzig ដែលទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុង ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាលនេះបានទិញខ្សែបម្រើប្រយុទ្ធBrumaពីក្រុមGalatasarayរបស់ទួរគី។

រដូវកាលក្រោយក្លិប RB Leipzigនឹងមានវត្តមាននៅក្នុងកម្មវិធី Champions League ហេតុដូចនេះពួកគេកំពុងតែសម្លឹងរកមើលកីឡាករល្អៗដើម្បីយកមកពង្រឹងក្រុម។

បើយោងតាមព័ត៌មានពីប្រទេសអាល្លឺម៉ង់ក្រុម RB Leipzig បានចំណាយទឹកប្រាក់១៥លានអឺរ៉ូដើម្បីនាំយក Brumaដែលមានវ័យ២២ឆ្នាំពីប្រទេសទួរគី។

គួរបញ្ជាក់ថា Brumaរកបាន១១គ្រាប់ក្នុងចំណោម៣០ប្រកួតឲ្យក្រុមGalatasaray ក្នុងរដូវកាលទើបបញ្ចប់នេះ ៕ ដេវីត


ចែករំលែក៖