ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកមានបារាំង Paris Saint-Germain យកខ្សែបម្រើជើងចាស់Lassana Diarraមករួមក្រុម

ចែករំលែក៖

ក្រុមជើងខ្លាំងរបស់បារាំងParis Saint-Germain ដែលកំពុងតែចាយលុយច្រើន សន្ធឹកសន្ធាប់បានបន្តនាំយកខ្សែបម្រើជើងចាស់Lassana Diarraពង្រឹងក្រុមបន្ថែមទៀត។

ខ្សែបម្រើស្បែកខ្មៅវ័យ៣២ឆ្នាំLassana Diarra ដែលធ្លាប់សាងកេរ្ដិ៍ឈ្មោះនៅ Chelsea, Arsenal និង Real Madrid បានចូលរួមជាមួយ Paris Saint Germain លើកិច្ចសន្យា១៨ខែ។

កីឡាករសញ្ជាតិបារាំងរូបនេះបានថ្លែងថាការផ្លាស់មកលេងនៅក្នុងក្រុមParis Saint-Germainគឺក្តីសុបិនរបស់គាត់បានក្លាយទៅជាការពិតហើយព្រោះនេះជាក្លិបនៅក្រុងកំណើតរបស់គាត់តែម្ដង។

គួរបញ្ជាក់ថា Paris Saint-Germainគឺជាក្លិបបាល់ទាត់ទី១០ដែល Diarra នឹងលេងជាមួយ ហើយគាតក៏ធ្លាប់លេងឲ្យ Anzhi Makhachkala និង Lokomotiv Moscow នៅរុស្ស៊ី មុនចំណាយពេល២ឆ្នាំនៅ Marseille និងបានផ្លាស់ទៅ Abu Dhabi កាលខែមេសា ឆ្នាំ២០១៧។ គាត់ធ្លាប់ឈ្នះបានពាន៣នៅ Real Madrid ដែលរួមមាន La Liga ផងដែរ៕ ដេវីត


ចែករំលែក៖