ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Chelsea ត្រៀមផ្តល់ប្រាក់ពលកម្ម៣០ម៉ឺនផោនក្នុង១សប្តាហ៍ដល់ Hazard ដើម្បីលួងចិត្ត

ចែករំលែក៖

ក្លិបតោខៀវ Chelsea បានត្រៀមផ្តល់ទឹកប្រាក់ចំនួន៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍បូករួមនឹងប្រាក់រង្វាន់ផ្សេងៗទៀតសម្រាប់ខ្សែបម្រើ Eden Hazard ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលឲ្យរូបគេបន្តកិច្ចសន្យាថ្មីស្នាក់នៅកីឡដ្ឋាន Stamford Bridge ជាបន្តទៀត ស្របពេលកិច្ចសន្យារបស់គេបច្ចុប្បន្នមានសុពលភាពត្រឹមឆ្នាំ២០២០។ ម្យ៉ាងទៀតដើម្បីបញ្ជៀសការចង់បានពីក្រុមយក្សធំៗមានដូចជា Real Madrid ជាដើម ដែលធ្លាប់ចង់បានរូបគេជាយូរមកហើយ។ នេះបើយោងតាមគេហទំព័រ Dailymail បានចុះផ្សាយកាលពីថ្ងៃ២៨ ខែកុម្ភៈ។

ក្រុមការពារតំណែងជើងឯកអង់គ្លេស Premier League តោខៀវ Chelsea បានដាក់តម្លៃខ្លួន Hazard កីឡាករក្រុមជម្រើសជាតិបែលហ្សិកមានវ័យ២៧ឆ្នាំរូបនេះ ២០០លានផោន ប្រសិន មានក្លិបណាចង់បាន ខ្សែបម្រើរូបនេះ។

គ្រូបង្វឹកក្រុមស្តេចស Real Madrid លោក Zinidine Zidane តែងតែកោតសរសើរ ពីសមត្ថភាពលេងរបស់ Hazard រយៈពេលកន្លងទៅ ទោះបីជាពេលនេះតំណែងរបស់លោកនៅក្រុម Real Madrid ពុំទាន់ត្រូវបានធានាដែលជាមូលហេតុដែលមិនអាចធ្វើឲ្យអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ មានឥទ្ធិពលលើការផ្ទេរយករូបគេបាន ឬយ៉ាងណាក្តី។

ទោះបីយ៉ាងក៏ដោយក៏កីឡាករខ្សែបម្រើ Hazard តែងតែនិយាយថា រូបគេសប្បាយចិត្តក្នុងការប្រកបអាជីពនៅក្រុម Chelsea បើទោះបីជា ត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថា កំពុងរង់ចាំចម្លើយ និងសំណើថា តើក្រុម Real Madrid ម្ចាស់ជើងឯកChampion League នឹងត្រៀមផ្តល់សំណើអ្វីខ្លះមកដល់ខ្លួន? ៕ ដេវីត


ចែករំលែក៖