ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Everton ទិញបានខ្សែការពារវ័យក្មេងរបស់ហុល្លង់ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ

ចែករំលែក៖

ក្លិបស្ករគ្រាប់ Everton បានព្រមព្រៀង ជាមួយកិច្ចសន្យា៣ឆ្នាំ ក្នុងការចុះហត្ថលេខា នាំយកកីឡាករសញ្ជាតិហូឡង់ Nathangelo Markelo វ័យ១៨ឆ្នាំមកពីក្លិប Volendam នៅក្របខ័ណ្ឌលំដាប់ទី២ របស់ហុល្លង់មករួមក្រុមសម្រាប់រដូវកាលថ្មី និងដើម្បីមកកាន់តួនាទីជំនួសកីឡាករ David Unsworth ដែលបានចាកចេញពីក្លិប។

កីឡាករ Markeo អាចបំពេញតួនាទីជាខ្សែការពារកណ្តាល និងខាងស្តាំ ដែលជាចំណុចវិជ្ជមានរបស់ខ្លួន។ កីឡាកររូបនេះបានថ្លែងថា «ខ្ញុំកំពុងត្រៀមខ្លួនដើម្បីបញ្ចេញសមត្ថភាពនៅទីនេះ ហើយខ្ញុំមានពេលវេលា3ឆ្នាំសម្រាប់អភិវឌ្ឃខ្លួនជាមួយមិត្តរួមក្រុម»។

គួរបញ្ជាក់ថា កីឡាករវ័យ១៨ឆ្នាំរូបនេះគឺជាសមាជិកទី៤របស់គ្រូបង្វឹក Everton ដឹកនាំដោយលោក Ronald Koeman ដែលបានទិញមកកាន់ពហុកីឡដ្ឋាន Goodision ដើម្បីពង្រឹងក្លិប បន្ទាប់ពីទិញបានកីឡាករ៣រូបមកហើយគឺ អ្នកចាំទី Jordan Pickford ក្នុងតម្លៃ៣០លានផោនពីក្លិប Sunderland, កីឡាករខ្សែ បម្រើ Davy Klaassen ពីក្លិប Ajax តម្លៃ២៣,៦លានផោន និងកីឡាករខ្សែប្រយុទ្ធ Sandro Ramirez របស់ក្លិប Malagaក្នុងតម្លៃ៥,២លានផោនរួចមក ៕ ដេវីត


ចែករំលែក៖