ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបSouthamptonត្រូវបានលក់ទៅឲ្យពាណិជ្ជករចិន

ចែករំលែក៖

លោកស្រី Katharina Liebherrម្ចាស់ក្លិប Southampton បាននិយាយនៅក្នុង សំបុត្រមួយទៅកាន់អ្នកគាំទ្រថា ពាណិជ្ជករចិនលោកJisheng Gao បានជោគជ័យក្នុងការទិញក្លិបរបស់អង់គ្លេសនេះហើយ។

លោកស្រី Liebherr ដែលទទួលមរតកក្លិបSouthampton ពីខ្មោចឪពុកឈ្នោះMarkusកាលពីឆ្នាំ២០១០បានថ្លែងថា “បន្ទាប់ពីការងារដ៏ធំធេង និងផ្លែផ្កាយើងបានក្លាយទៅជាដៃគូជាមួយគ្រួសារ Gao ហើយខ្ញុំមានក្តី រំភើបចំពោះអ្វីដែលយើងនឹងសម្រេចបានជាមួយគ្នា” ។

ទោះបីជាមិនមានព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងក៏ដោយ សារពត័មានរបស់ អង់គ្លេសបានរាយការណ៍ថា លោក Gao បានទិញភាគហ៊ុនចំនួន80 ភាគរយក្នុងតម្លៃ120 លានផោន (155,60 លានដុល្លារអាមេរិក) ។

រហូតមកទល់ពេលនេះមានក្លិបបាល់ទាត់ចំនួន២៨នៅអឺរ៉ុបស្ថិតក្រោមការគ្រប់គ្រងរបស់ពាណិជ្ជករ ចិនហើយក្លិបនៅអង់គ្លេសមាន៧ក្លិបដូចជា West Bromwich Albion, Birmingham City, Aston Villa, Wolves, Reading និង Northampton។ ចំណែក Manchester City ក៏បានលក់ហ៊ុន១៣ភាគរយទៅឲ្យអ្នកវិនិយោគចិនផងដែរ ៕ដេវីត


ចែករំលែក៖