ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេកង្ហារស្រូបកណ្តៅធ្លាក់ផ្កាភ្លើងចំក្រណាត់ឆេះបង្កការភ្ញាក់ផ្អើលមួយដង្ហើមចង្រឹត

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើងមួយដង្ហើមចង្រឹតក៏រលត់ទៅវិញ ដោយសារក្រុមកម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេល មុនពេលឡានទឹកទៅដល់។

ហេតុការណ៍អគ្គិភ័យមួយនេះបានកើតឡើងនៅរោងចក្រមួយកន្លែងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីថា ករណីនេះ ភ្លើងឆេះបានផ្តើមចេញពីទុស្សេកង្ហារស្រូបខ្យល់ក្នុងរោងចក្រ ហើយធ្លាក់ផ្កាភ្លើងមកលើក្រណាត់ បង្កជាអណ្តាតភ្លើងកើតឡើង ។ តែក្រុមកម្មករនាំគ្នាអន្តរាគមន៍ទាន់ពេល ដោយគ្រាន់តែប្រើបំពង់បាញ់ពន្លត់អគ្គិភ័យប៉ុណ្ណោះ មុនពេលឡានទឹកទៅដល់នៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ៕ សុខា សែនជ័យ


ចែករំលែក៖